ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តក្រចេះ នឹងបិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី១០ មីនាស្អែកនេះតទៅ ដើម្បីស្ថាបនាស្ពានព្រែកសំរោង

    BY SOMATEY March 9, 2026
    អាជ្ញាធរខេត្តក្រចេះ នឹងបិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី១០ មីនាស្អែកនេះតទៅ ដើម្បីស្ថាបនាស្ពានព្រែកសំរោង

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៩ ខែមីនា​ ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នៅថ្ងៃទី៩ ខែមីនានេះបានជូនដំណឹង ស្តីពីការបិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទចាប់ពីទម្ងន់ ១៥ តោន ធ្វើចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីស្ថាបនាស្ពានព្រែកសំរោង ដោយរុះរើស្ពានដែកបេឡេត៍ រួចសាងសង់ឡើងវិញ អំពីបេតុងសរសៃដែក ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

    ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថា៖ គម្រោងការងារស្ថាបនាស្ពានព្រែកសំរោង អំពីបេតុងសរសៃដែក ប្រវែង ១៨ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ នៅលើកំណាត់ផ្លូវខេត្តលេខ ៣៧១ ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លង នឹងចាប់ផ្តើម អនុវត្តការងាររុះរើស្ពានដែកបេឡេត៍ចាស់ ដើម្បីបើកដំណើរការអនុវត្តការដ្ឋានស្ពានថ្មីនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះហើយ។

    ដោយស្ថានភាពផ្លូវវាងការដ្ឋានខាងលើ ត្រូវធ្វើដំណើរតាមផ្លូវលំក្រាលដីល្បាយថ្ម ប្រវែង ៤គីឡូម៉ែត្រ មាន ទទឹងតូច និងគ្រឹះមិនរឹងមាំ សម្រាប់ទ្រទម្ងន់រថយន្តប្រភេទដឹកទំនិញធុនធំ ដែលអាចបណ្តាលឱ្យកកស្ទះចរាចរ និង ធ្វើឱ្យស្រុតខូចខាតតួផ្លូវពេលរថយន្តធុនធំឆ្លងកាត់។ ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានានូវការ ធ្វើចរាចរណ៍សម្រាប់រថយន្តប្រភេទទេសចរណ៍ ឬរថយន្តប្រភេទលក្ខណៈគ្រួសារ ព្រមទាំងរថយន្តដឹកទំនិញធុនតូច ធ្វើដំណើរបានដោយរលូន និងសុវត្ថិភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានជូនដំណឹង បញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ ៣៧១ (ឆ្លង-រកាខ្នុរ) ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដូចខាងក្រោម៖

    បិទចរាចរណ៍ទាំងស្រុងយានយន្តធុនធំគ្រប់ប្រភេទ ទម្ងន់ផ្ទុកសរុបចាប់ពី ១៥តោន និងសូមបង្វែរ ទិសដៅចរាចរណ៍តាមផ្លូវជាតិលេខ ៧៣ (ឆ្លង-ប្រធាតុ) សម្រាប់ការដឹកទំនិញមកកាន់ខេត្តក្រចេះ

    ចំពោះរថយន្តធុនតូច ប្រភេទទេសចរណ៍ រថយន្តលក្ខណៈគ្រួសារ រថយន្តដឹកទំនិញធុនតូចចាប់ពី ១៥តោនចុះ និងម៉ូតូ-កង់ អាចធ្វើចរាចរណ៍បានធម្មតាតាមរយៈផ្លូវវាង ប្រវែង ០៤គីឡូម៉ែត្រ ដែល ក្រុមការងារបានដាក់ទិសបង្ហាញទីតាំងធ្វើដំណើរ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: