ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត ដើម្បីជួយសម្រាលជីវភាពពលរដ្ឋ

    BY Liny01 March 21, 2026
    រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត ដើម្បីជួយសម្រាលជីវភាពពលរដ្ឋ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត ដើម្បីជួយសម្រាលជីវភាពពលរដ្ឋ។

    ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន៖

    ១-បន្តបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារក្នុងមួយលីត្រ

    ២-បន្តបញ្ចុះមួយសេនដុល្លារក្នុងមួយលីត្របន្ថែមទៀតដោយសារថ្លៃប្រេងសាំងឡើងលើសពី ៩០ ដុល្លារ/បារ៉ែល និងប្រេងម៉ាសូតអន្តរជាតិឡើងលើស ១០០ ដុល្លារ/បារ៉ែល

    ៣-ពន្ធគយ ០ (សូន្យ) ដុល្លារ និង

    ៤-ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តឡើងនៅទីផ្សារអន្តជាតិ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាសូតមក ០ (សូន្យ) ដុល្លារ បញ្ចុះអាការពិសេសម៉ាសូត ៤% មក ០% និងបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាសូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ៦%។

    ដូច្នេះតម្លៃប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់គឺត្រូវលក់ ៥៤០ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (gasoline 92) និង ៦៧០០ រៀល/លីត្រសម្រាប់ប្រេងម៉ាសូត (Gasoil 10ppm)៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: