ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខតារាកំប្លែងនាយក្រិន ដែលកំពុងសម្រាកព្យាបាលជំងឺ និងណែនាំអោយរៀបចំដល់កូនៗទាំងបីរបស់នាយក្រិនអោយបានចូលរៀនវិញ
BY Nisaiy KN
March 22, 2026
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខតារាកំប្លែងនាយក្រិន ដែលកំពុងសម្រាកព្យាបាលជំងឺ និងណែនាំអោយរៀបចំដល់កូនៗទាំងបីរបស់នាយក្រិនអោយបានចូលរៀនវិញ។

សម្ដេចតេជោ បានលើកឡើងថា “ព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខ នាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត។ ខ្លួនឈឺ ឪពុកមរណភាពដែលមិនហ៊ានឲ្យនាយក្រិនដឹងគឹជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។
សូមកោតសរសើរចំពោះសិល្បករ សិល្បការិនី ដែលចូលរួមអាណិតនាយក្រិនពិសេសស្រីនិចហៅប្រឹមប្រីយនិង ប្អូនដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។
ខ្ញុំបានប្រគល់ការងារឲ្យប្រឹមប្រីយ (ស្រីនិច) ទៅជួយរៀបចំកូននាយក្រិន ទាំង ៣នាក់នៅបាត់ដំបងឲ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ”៕







ប្រភព៖ Samdech Hun Sen of Cambodia