PR
Louis Vuitton សហការផលិតស្រោមការពារទូរស័ព្ទអោយ Huawei តំលៃជាង 400ដុល្លារ
BY Khmernote Media
June 14, 2019
បើយោងតាមព័ត៌មានលើគេហទំព័រផ្លូវការរបស់ Louis Vuitton នៅប្រទេសចិន បានឲ្យដឹងថា ក្រុមហ៊ុន LV បានបញ្ចេញស្រោមការពារទូរសព្ទថ្មីមួយ ដែលធ្វើឡើងពីស្បែកដ៏ប្រណិត សម្រាប់ Huawei P30 និង P30 Pro ដែលល្បីថាហ្សូមមិនសំចៃ អាច ហ្សូមបានដល់ឋានព្រះច័ន្ទ។

ឡូយដល់ហើយ!គ្រាន់តែឃើញហើយ ស្ទើរតែទប់ចិត្តមិនបានតែម្តង! ស្រោមការពារទូរសព្ទម៉ាក LV នេះ គឺពិតជាសាកសមបំផុតសម្រាប់ម៉ូដែល P30 និង P30 Pro ដែលអ្នកនឹងកាន់តែកាលីប ឡូយឆាយ និង ទាន់សម័យ ពីព្រោះតែ Huawei និង LV សុទ្ធតែជាម៉ាកដែលទទួលបានការពេញនិយមខ្លាំងនៅជុំវិញពិភពលោក។

ប្រសិនបើអ្នកកំពុងតែស្វែងរកស្រោមការពារ Huawei P30 និង P30 Pro របស់អ្នក ស្រោមការពារម៉ាក LV នេះ អាចជាជម្រើសដ៏ល្អឥតខ្ចោះប្រកបដោយប្រណិតភាព សម្រាប់អ្នកក្នុងការជ្រើសរើស។ សម្រាប់តម្លៃវិញ វាមានតម្លៃប្រហែលជាង $430។ ដូចរៀងថ្លៃ ប៉ុន្តែកាលីបហ្មង់!
