Oppo Reno 10x zoom បង្ហាញពណ៌ថ្មី ស្អាតទាក់ភ្នែកតែម្តង នៅប្រទេសចិន
- June 15, 2019
Oppo Reno 10x zoom បានបង្ហាញខ្លួនជាផ្លូវការមានជម្រើស២ពណ៌គឺពណ៌ Fog Sea Green (លក្ខណៈបែកបៃតង) និងពណណ៌ Night Black (ពណ៌ខ្មៅ) ហើយនៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ Oppo នឹងបង្ហាញពណ៌ថ្មីមួយទៀតគឺពណ៌ Mist Pink (លក្ខណៈបែកផ្កាឈូក) សម្រាប់ទីផ្សារប្រទេសចិន។ Reno 10x Zoom ពណ៌ផ្កាឈូកថ្មីនេះ នឹងមានមេម៉ូរី២ជម្រើសគឺ 6GB/128GB និង 8GB/256GB។
គួរបញ្ជាក់ផងដែរថា Reno 10x zoom គឺជាស្មាតហ្វូនចុងក្រោយបង្អស់មួយរបស់ក្រុមហ៊ុន Oppo ដែលដំណើរការដោយបន្ទះឈីប Snapdragon 855 មានអេក្រង់ខាងមុខពេញលាតដល់គែម មិនមានក្បាលឆកឡើយ ទំហំ 6.6 អ៉ីញ FHD+ ហើយបំពាក់ដោយកាមេរ៉ាខាងក្រោយ 3គ្រាប់ ដែលមួយទំហំ 48MP សម្រាប់ថតទូលាយធម្មតា មួយទៀតទំហំ 13MP សម្រាប់ថត telephoto ដែលអាច zoom optical បាន 5ដង, zoom hybrid បាន 10ដង និង zoom digital បានដល់ 60ដង និងកាមេរ៉ាមួយគ្រាប់ទៀតទំហំ 8MP សម្រាប់ថតប្លង់ទូលាយខ្លាំង ultra-wide angle។ រីឯកាមេរ៉ាមុខវិញមានទំហំ 16MP បង្កប់នៅក្នុងតួខ្លួនទូរស័ព្ទ ដែលនឹងលៀនចេញពេលថត selfie៕
អត្ថបទ៖ ឌី
- Share This Post:










