ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថយន្តទេសចរណ៍មួយគ្រឿងបានក្រឡាប់នៅអេស្ប៉ាញ បណ្តាលឱ្យមានអ្នកបាត់បង់ជីវិតនិងរបួសជាច្រើននាក់

    BY Pheakdey April 11, 2026
    រថយន្តទេសចរណ៍មួយគ្រឿងបានក្រឡាប់នៅអេស្ប៉ាញ បណ្តាលឱ្យមានអ្នកបាត់បង់ជីវិតនិងរបួសជាច្រើននាក់

    អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងមួយគ្រឿងនៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមេសា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់ក៏បានបណ្តាលឱ្យមនុស្សចំនួន ២៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

    បើតាមអាជ្ញាធរអេស្ប៉ាញបានបញ្ជាក់ថា រថយន្តក្រុងមួយគ្រឿងនេះគឺជារថយន្តទេសចរណ៍ ដែលបានដឹកអ្នកដំណើរជនជាតិអង់គ្លេសសរុបចំនួន ២៧នាក់ទៅកម្សាន្តនៅលើកោះ La Gomera ដែលជាតំបន់រមណីយដ្ឋានដ៏ល្បីមួយនៅក្នុងប្រទេសអេស្ប៉ាញ។ ប្រភពខាងលើបានប​ន្តថា រថយន្តក្រុងបានក្រឡាប់ក្នុងអំឡុងពេលធ្វើដំណើរត្រលប់មកកោះវិញ ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាបុរសចំណាស់ម្នាក់ ដែលមានអាយុ ៧៧ឆ្នាំ៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: