ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ីរ៉ង់ព្រមានថា “ខ្លួនមានសន្លឹកបៀរថ្មីនៅលើសមរភូមិ” ប្រសិនបើសង្គ្រាមជាមួយអាមេរិកត្រូវបន្តឡើងវិញ

    BY Pheakdey April 21, 2026
    អ៊ីរ៉ង់ព្រមានថា “ខ្លួនមានសន្លឹកបៀរថ្មីនៅលើសមរភូមិ” ប្រសិនបើសង្គ្រាមជាមួយអាមេរិកត្រូវបន្តឡើងវិញ

    អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានព្រមានថា ខ្លួនកំពុងរៀបចំ “សន្លឹកបៀរថ្មីនៅលើសមរភូមិ” ប្រសិនបើសង្គ្រាមជាមួយអាមេរិកត្រូវបន្តឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងល្ងាចថ្ងៃទី២១ ខែមេសា។ ការព្រមាននេះត្រូវបានធ្វើឡើងស្របពេលដែលប្រទេសប៉ាគីស្ថានកំពុងរៀបចំឱ្យមានកិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ជាថ្មីម្តងទៀត។

    ជុំវិញស្ថានភាពខាងលើនេះ ភាគីខាងអាមេរិកក៏បានគំរាមទម្លាក់គ្រាប់បែកកម្ទេចអ៊ីរ៉ង់ផងដែរ ប្រសិនបើគ្មានកិច្ចចរចារសន្តិភាពណាមួយត្រូវបានធ្វើឡើងនោះទេ។គួរកត់សម្គាល់ថា ​​​​​​​បទឈប់បាញ់រវាងកងកម្លាំងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងត្រូវអស់សុភពភាពត្រឹមថ្ងៃពុធនេះហើយ ខណៈគិតត្រឹមពេលនេះភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ហាក់មិនមានសញ្ញាវិជ្ជមានទាល់តែសោះ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ BBC

    Share This Post: