ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ស៊ុន ចាន់ថុល ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចនិងការទាក់ទាញវិនិយោគិនពីបរទេស

    BY SOMATEY May 7, 2026
    ឯកឧត្តម ស៊ុន ចាន់ថុល ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចនិងការទាក់ទាញវិនិយោគិនពីបរទេស

    ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម បានថ្លែងថា វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចនិងការទាក់ទាញវិនិយោគិនពីបរទេស ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។

    ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សន្ទស្សន៍ប្រតិបត្តិការភស្ភុភារ កម្មថ្មី (Logistics Performance Index – LPI 2.0) និងវិធីសាស្ត្រគណនាដោយធនាគារពិភពលោក” កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា វិស័យភស្ភុភារកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាកំណត់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ការយល់ដឹងច្បាស់អំពីសន្ទស្សន៍ LPI 2.0 នឹងជួយ ឱ្យកម្ពុជាអាចកំណត់បាននូវចំណុចខ្វះខាត និងដាក់ចេញនូវវិធានការកែទម្រង់ចំគោលដៅ ដើម្បីកាត់បន្ថយចំណាយភស្ភុភារកម្ម និង បង្កើនប្រសិទ្ធភាពច្រវាក់ផ្គត់ផ្គង់។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងធ្វើឌីជីថលូបនីយកម្ម ក្នុងប្រព័ន្ធដឹកជញ្ជូន និងការសម្រួលបែបបទឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពរហ័ស និងតម្លាភាពស្របតាមស្តង់ដាអន្តរជាតិ។

    សូមជម្រាបថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងការយល់ដឹងដល់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមដឹកជញ្ជូន និងផ្នែកឯកជន អំពីការផ្លាស់ប្តូរវិធីសាស្ត្រវាយតម្លៃរបស់ធនាគារពិភពលោក ដែលប្តូរពីការផ្អែកលើការស្ទង់មតិបែបមតិយោបល់ មកជាការប្រើប្រាស់ទិន្នន័យជាក់ស្តែង (Key Performance Indicators – KPIs) ដើម្បីវាស់វែងប្រសិទ្ធភាពភស្ភុភារកម្មរបស់ ប្រទេសនីមួយៗ។ ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់នៃធនាគារពិភពលោក ក៏បានធ្វើបទបង្ហាញសំខាន់ៗចំនួន៣ទៅកាន់អង្គពិធីរួមមាន៖ ១. សូចនាករប្រតិបត្តិការភស្តុភារកម្មថ្មី និងវិធីសាស្រ្តគណនា, ២.ប៉ាណូឡិកាភស្តុភារកម្ម, និង ៣. មជ្ឈមណ្ឌលព័ត៌មាន ភស្តុភារកម្មជាតិ៕

    ប្រភព វិទ្យុជាតិកម្ពុជា

    Share This Post: