លេងឈុតធំ ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកសម្ពោធលក់ជាផ្លូវការ វីឡាប្រណីតៗម៉ូដថ្មីចំនួន ៥ ព្រមគ្នា ក្នុងគម្រោង ហ្រ្គេនលែនម៉ាក 271
ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធឈានមុខគេមួយនៃក្រុមហ៊ុនយក្ស ជីប ម៉ុង កាលពីថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៦ បានប្រកាសបើកសម្ពោធលក់ជាផ្លូវការនូវវីឡាប្រណីតម៉ូដថ្មីចំនួន ៥ ប្រភេទព្រមគ្នា ក្នុងគម្រោង ហ្រ្គេនលែនម៉ាក ២៧១។

គម្រោង ហ្គ្រេនលែនម៉ាក ២៧១ គឺជា “ចំណុចស្នូល” នៃទីតាំងសក្តានុពលសេដ្ឋកិច្ច ដោយសារវាស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រដែលតភ្ជាប់ដោយមហាវិថីធំៗចំនួន ៣ ធំៗគឺ មហាវិថី ២៧១, ៣៧១ និងមហាវិថីសម្តេចតេជោហ៊ុន សែន (៦០ម៉ែត្រ) ជាពិសេសធ្វើដំណើរត្រឹមតែ 3 នាទីពីគម្រោង លែនម៉ាក 271 ទល់មុខផ្សារទំនើបជីប ម៉ុង 271 មេហ្គាម៉ល។

ក្នុងគម្រោងដ៏មហិមានេះ មិនត្រឹមតែផ្ដោតលើលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវមុខងារលំដាប់ពិភពលោក រួមមានដូចជាមជ្ឈមណ្ឌលសន្និបាត ជីប ដែលជាសាលសន្និបាត ធំជាងគេបំផុត អាចស្វាគមន៍ភ្ញៀវបានរហូតដល់ជាង ១០,០០០ នាក់, សាលារៀនអន្តរជាតិ, អាគារការិយាល័យទំនើប, កន្លែងកម្សាន្ត និងផ្សារទំនើបខ្នាតយក្ស ដែលនៅព័ទ្ធជុំវិញគម្រោង ផ្ដល់នូវភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ រួមជាមួយ ឧទ្យានហ្គ្រេនលែនម៉ាក ជាប់មាត់ទឹក និងសួនច្បារដ៏ធំដែលជាសួនបៃតងសម្រាប់សហគមន៍សម្រាកលម្ហែកាយ។ ហើយវីឡាប្រណីតៗដែលមានក្នុងគម្រោង ហ្គ្រេនលែនម៉ាក ២៧១ នេះ គឺមិនមែនគ្រាន់តែជាវីឡាធម្មតាទេ តែគឺជា «កេរ្តិ៍តំណែលតជំនាន់» ដោយកំពូលវីឡាម៉ូដថ្មីនេះ បានបញ្ចូលនូវសិល្បៈនៃការរស់នៅដ៏សម្បូរបែប។

ដើម្បីឆ្លើយតបនឹងតម្រូវការ ដែលអតិថិជនចង់បានគេហដ្ឋានដ៏ល្អឥតខ្ចោះស្របតាមក្តីស្រមៃអតិថិជនកាន់តែលឿន ជីប ម៉ុង លែន ក៏បានចាប់ដៃគូយ៉ាងស្អិតរមួតជាមួយ ធនាគារ ជីប ម៉ុង ដែលជាជាធនាគារ ខ្មែរ មានគោលដៅចម្បងចង់ឱ្យប្រជាជនខ្មែរមានផ្ទះល្អៗនៅផ្ទាល់ខ្លួន ហើយស្នើកម្ចីបានការប្រាក់ទាបបំផុត ចាប់ពី ៦.៩៩% ក្នុងមួយឆ្នាំ, ឯកសារ និងការសិក្សាមានភាពងាយស្រួល។
នឹងកាន់តែពិសេស អតិថិជននឹងទទួលបានការផ្តល់ជូនពិសេស សម្រាប់ការកក់ផ្ទះនៅក្នុងកម្មវិធីរួមមាន៖
• ការបញ្ចុះតម្លៃរហូតដល់ 9%
• ការបញ្ចុះតម្លៃបន្ថែមរហូតដល់ $30,000
• ទទួលបានទូរស័ព្ទ Samsung Galaxy S26 Ultra 1 គ្រឿងភ្លាមៗ និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ទាប់ទៀត។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខ៖ 061 997 888



