ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញករណីជនជាតិចិនម្នាក់ត្រូវបានស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដកប៉ាស្ទ័រគាត់ទុក ខាងស្នងការឲ្យទៅបំភ្លឺថាឲ្យប៉ាស្ទ័រមកវិញ តែគាត់មិនហ៊ានទៅព្រោះខ្លាចគេឃាត់ខ្លួន

    BY Nisaiy KN May 10, 2026
    ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញករណីជនជាតិចិនម្នាក់ត្រូវបានស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដកប៉ាស្ទ័រគាត់ទុក ខាងស្នងការឲ្យទៅបំភ្លឺថាឲ្យប៉ាស្ទ័រមកវិញ តែគាត់មិនហ៊ានទៅព្រោះខ្លាចគេឃាត់ខ្លួន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន នាពេលថ្មីៗកន្លងមកនេះមានគណនីហ្វេសប៊ុកមួយបានចុះផ្សាយថា “ជនជាតិចិនម្នាក់នេះឈ្មោះថា ប៉ាសឹង មុខរបរជាវិស្វករនិងគូប្លង់សំណង់ ឥឡូវមកឱ្យលោកចាងហ្វាងជួយផ្សាយ ព្រោះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដកប៉ាស្ទ័រទុកគាត់រកស៊ីត្រឹមត្រូវ ខាងស្នងការឲ្យទៅបំភ្លឺថាឲ្យប៉ាស្ទ័រមកវិញ តែគាត់មិនហ៊ានទៅព្រោះខ្លាចគេឃាត់ខ្លួន ករណីនេះនៅខេត្តស្វាយរៀង”។

    ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានកិត្តិយសសូមធ្វើការបំភ្លឺអំពីដំណើររឿងហេតុដូចខាងក្រោម៖
    កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានទទួលពាក្យបណ្ដឹងមួយច្បាប់ពី ឈ្មោះ គួច ម៉ី ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរតំណាងក្រុមហ៊ុនឡឺហ្នឹង តំបន់៤ មានទីលំនៅបច្ចុប្បន្នភូមិ ថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដោយប្ដឹងចោទប្រកាន់ទៅលើឈ្មោះ WU WEN QUAN ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន, ឈ្មោះ ZHANG BANG SHENG ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិចិន និងគូកន ពីបទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងបទធ្វើឱ្យខូចខាតដោយចេតនា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ បរិវេណកាស៊ីណូ ឡឺហ្នឹង តំបន់៤ ស្ថិតក្នុងភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

    ក្រោយពីទទួលបានពាក្យបណ្តឹងនេះរួច មក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅពិនិត្យ អង្កេតស៊ើបសួរ និង ប្រមែប្រមូលវត្ថុតាងដល់កន្លែងកើតហេតុឃើញថា៖ ពិតជាមានសកម្មភាពហិង្សាកើតឡើងដូចក្នុងបណ្តឹងប្រាកដមែន។ ចំណែកឯជនសង្ស័យជាជនជាតិចិន ដែលមានឈ្មោះនៅក្នុងបណ្តឹងនៃរឿងហេតុនេះ ត្រូវបានសមត្ថកិច្ច នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង កោះហៅទៅសួរនាំ ហើយជនជាតិចិនចំនួន ០៩នាក់ បានស្ម័គ្រចិត្តតម្កល់ លិខិតឆ្លងដែនទុកនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីធានាក្នុងការដោះស្រាយ។ រហូតមកដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានដោះស្រាយ ចប់ហើយនោះ សមត្ថកិច្ចនគរបាលក៏បានធ្វើរបាយការណ៍ស្នើសុំលិខិតឆ្លងដែនជនជាតិចិនទាំង ០៩នាក់ យកមកការិយាល័យ ជំនាញដើម្បីបន្តនីតិវិធី តាមបណ្ដឹងរបស់ឈ្មោះ គួច ម៉ី។

    ក្នុងពេលនោះ ក៏មានជនជាតិចិន ដែលជាម្ចាស់លិខិតឆ្លងដែន ចំនួន ០៨នាក់ បានចូលមកឆ្លើយបំភ្លឺជូនសមត្ថកិច្ចនគរបាល ហើយសមត្ថកិច្ចនគរបាល ក៏បានប្រគល់លិខិតឆ្លងដែនជូន សាមីខ្លួនវិញ។ ដោយឡែកនៅសល់លិខិតឆ្លងដែន ០១ក្បាលទៀត ជារបស់ឈ្មោះ ZHENG BANGSHENG គឺសាមីខ្លួន ពុំទាន់បានចូលខ្លួនមកឆ្លើយបំភ្លឺជូនសមត្ថកិច្ចទ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay