ខ្មែរណូត

ស្វែងរក

  • PR

    កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី អបអរខួប 33 ឆ្នាំ ដោយយកសកម្មភាពជួយសហគមន៍ តាមការបរិច្ចាគឈាម និងជួយខ្ចប់សាប៊ូ ជាការអបអរ

    BY Liny01 May 11, 2026
    កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី អបអរខួប 33 ឆ្នាំ ដោយយកសកម្មភាពជួយសហគមន៍ តាមការបរិច្ចាគឈាម និងជួយខ្ចប់សាប៊ូ ជាការអបអរ

    ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ — ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី អបអរខួប 33ឆ្នាំនៅកម្ពុជា ពោលគឺអបអរការមានរោងចក្រប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជា ហើយបានអបអរយ៉ាងមានអត្ថន័យ ដោយក្រុមហ៊ុនបានយករៀបចំការបរិច្ចាគឈាម និងការជួយខ្ចប់សាប៊ូ ដើម្បីយកចែកជូនគ្រួសារ និងកុមារនៅក្នុងអង្គការផ្កាយសមុទ្រកម្ពុជា។

    នៅថ្ងៃដដែលនោះ កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី មិនត្រឹមតែអបអរខួប 33 ឆ្នាំនៃការរួមដំណើរជាមួយប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែក៏ជាខួប 140ឆ្នាំរបស់កូកា-កូឡាលើពិភពលោកដែរ។ ការអបអរឆ្នាំនេះ សាមញ្ញតែមិនសាមញ្ញ ដោយសារថា ក្រុមហ៊ុនបានយកការងារជួយសហគមន៍ ជាការតបស្នងសងគុណបងប្អូនខ្មែរ ជាពិសេសអ្នកត្រូវការជំនួយ។
    បុគ្គលិករោងចក្របានមកចូលរួមនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីអបអរហើយក៏មានដៃគូសហការពីអង្គការផ្កាយសមុទ្រកម្ពុជា សណ្ឋាគារ Sofitel, Tribe, Shangri-La និងមិត្តអ្នកសារព័ត៌មានបានចូលរួមបរិច្ចាគឈាម ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ហើយនេះគឺចំពេលវេលាដែលមជ្ឍមណ្ឌលត្រូវការឈាមបន្ថែម ដើម្បីយកផ្គត់ផ្គង់ ដល់អ្នកត្រូវការឈាមសង្គ្រោះជីវិត។

    ក្រៅពីនេះ បុគ្គលិកកូកា-កូឡាខ្មែរ ក៏បានជួយ «ខ្ចប់សាប៊ូ ខ្ចប់ដោយបេះដូង» ពោរពេញដោយភាពរីករាយ។ ការវេចខ្ចប់សាប៊ូកែច្នៃនេះ គឺសម្រាប់យកចែកជូនគ្រួសារ និងកុមារនៅក្នុងសហគមន៍ស្ទឹងមានជ័យ និងច្បារអំពៅ តាមរយៈអង្គការផ្កាយសមុទ្រ (ISF) ក្នុងគោលដៅលើកកម្ពស់អនាម័យ និងសុខមាលភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

    លោក Paulo Gaspar Rodrigues អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ជាថ្ងៃពិសេស និងសំខាន់របស់អាជីវកម្មយើង វាគឺជាថ្ងៃខួប 140 ឆ្នាំរបស់កូកា-កូឡាដែលពួកយើងស្រលាញ់ចូលចិត្ត ក៏ជាខួប33 ឆ្នាំ ដែលក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ដោយដៃខ្មែរ សម្រាប់ប្រជាជនខ្មែរ ហើយជាក្រុមហ៊ុនដែលបង់ពន្ធជូនរដ្ឋយ៉ាងគត់មុត និងបន្តធ្វើជាក្រុមហ៊ុនគំរូមួយនៅកម្ពុជា។ ថ្ងៃនេះ យើងយកការអបអរខួបរបស់យើង ក្នុងការរួមចំណែកជួយសហគមន៍ជាការតបស្នង ហើយយើងនៅតែប្តេជ្ញាគាំទ្រ និងបង្កើតអំពើល្អៗ ដើម្បីជួយប្រទេសកម្ពុជារុងរឿងរីកចម្រើនជាបន្តបន្ទាប់»

    លោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណ ចំពោះការរួមចំណែករបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី។ ការផ្តល់ពីក្រុមហ៊ុនក្នុងថ្ងៃនេះ គឺចំពេលដែលមជ្ឈមណ្ឌលត្រូវការឈាមបន្ថែម ដើម្បីផ្តល់ឈាមសង្គ្រោះជីវិតដល់អ្នកមានតម្រូវការ ហើយក៏សូមកោតសរសើរក្រុមហ៊ុន ដែលបង្កើតទម្លាប់ ដោយយកការអបអរ ជាការផ្តល់ឈាមសង្គ្រោះជីវិត។ វាពិតជាមានអត្ថន័យណាស់ និងមានអត្ថប្រយោជន៍ សម្រាប់សង្គមខ្មែរយើង»

    លោកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិអង្គការផ្កាយសមុទ្រកម្ពុជា មានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនេះ បានជួយលើកកម្ពស់អនាម័យ និងសុខមាលភាពរស់នៅរបស់គ្រួសារ និងកុមារខ្វះខាត។ ផ្តល់សាប៊ូ បើស្តាប់ទៅ ដូចសាមញ្ញណាស់ តែព្រោះតែសាប៊ូនេះ គ្រួសារទាំងនោះនឹងបង្កើនការលាងដៃឱ្យស្អាត។ ពេលដៃស្អាត មិនសូវឈឺថ្កាត់ ហើយមិនសូវខាតពេលប្រកបរបរ ហើយធ្វើឱ្យក្មេងៗអាចទៅរៀនជាប់លាប់។ នេះជារឿងវិជ្ជមានមែនទែន»

    ក្នុងឱកាសអបអរខួបដ៏ពិសេសនេះ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ បុគ្គលិក ដៃគូសហការ និងមិត្តអ្នកសារព័ត៌មាន ដែលបានចូលរួមអបអរជុំគ្នាដោយភាពកក់ក្តៅ និងរីករាយ។ ក្រុមហ៊ុនប្តេជ្ញាបន្តជួយគាំទ្រសហគមន៍ ក៏ដូចជាបន្តរួមចំណែកនៃការរីកចម្រើនរួមគ្នាជាមួយកម្ពុជា។

    អំពីក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី

    ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយនៅកម្ពុជា។ អស់រយៈពេល 33 ឆ្នាំមកហើយ ដែលបាន និងកំពុងផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ តាំងពី1993។ រោងចក្របច្ចុប្បន្នដ៏ទំនើបរបស់យើងបានសម្ពោធដាក់ដំណើរការក្នុងឆ្នាំ2016 មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។

    ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ស្វាយអឺកូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតចែកចាយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅប្រទេសកម្ពុជា។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ដាសានី ស្រ្ពៃ ហ្វាន់តា ស្វេប ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Dasani, Sprite, Fanta, Schweppes, Fuze Tea, Aquarius, and Samurai) ចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling) ទឹក(Water) តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic)។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ និងជួយជំរុញអាជីវកម្មតូចធំជាង ៥០,០០០ កន្លែងទូទាំងប្រទេសឱ្យរីកចម្រើនផងដែរ។

    សម្រាប់អ្នកសារព័ត៌មាន សូមទាក់ទង៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព
    smunyvorleak@coca-cola.com.kh

    Share This Post:
    MPO4D jitutoto mpo4d Mpoplay