ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន DKSH Cambodia និងក្រុមហ៊ុនអាហារូប្ថម្ភ Abbott បានរៀបចំ សន្និសីទមួយស្តីអំពី «សារៈសំខាន់នៃអាហារូបត្ថម្ភនិងប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត»

    BY Khmernote Media June 17, 2019
    ក្រុមហ៊ុន DKSH Cambodia  និងក្រុមហ៊ុនអាហារូប្ថម្ភ Abbott បានរៀបចំ     សន្និសីទមួយស្តីអំពី «សារៈសំខាន់នៃអាហារូបត្ថម្ភនិងប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត»

    DKSH គាំទ្រដោយក្រុមហ៊ុនអាហារូប្ថម្ភ Abbott ថ្មីៗនេះបានរៀបចំសន្និសីទស្តីអំពី “សារៈសំខាន់នៃ អាហារូបត្ថម្ភនិងប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត”

    ភ្នំពេញ, ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2019 – ក្រុមហ៊ុន DKSH Cambodia បានរៀបចំសន្និសីទមួយស្តីអំពី “សារៈសំខាន់នៃ អាហារូបត្ថម្ភនិងប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ។ សន្និសីទនេះធ្វើឡើងដើម្បីបង្ហាញពីការយល់ដឹងពីរបកគំហើញថ្មី នៃ 2′-FL HMO ( 2 – អេហ្វ – អិល – អេច – អេម – អូ ) និងនុយក្លេអូទីតដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយនិងការអភិវឌ្ឃន៏ការយល់ដឹង។

    សាស្រ្តាចារ្យរងវេជ្ជ. Sungkom Jong-pi-put-va-nich ប្រធានផ្នែកអាហារូបត្ថម្ភកុមារនៅសកលវិទ្យាល័យ Chulalungkorn បានថ្លែងនៅក្នុងបទបង្ហាញថា “HMOs (អេច – អេម – អូ) គឺជាសមាសធាតុដ៏រឹងមាំ និងមានច្រើនបំផុត បន្ទាប់ពីស្ករឡាក់តូស និងជាតិខ្លាញ់។ ក្នុងចំណោម HMOs (អេច – អេម – អូ) សំខាន់ៗ ២០ប្រភេទ HMO (អេច – អេម – អូ) ចម្បងមួយដែលហៅថា 2 ‘-fucosyllactose ឬ 2′-FL (2 – អេហ្វ – អិល) គឺជា HMO (អេច – អេម – អូ) ដែលមានចំនួនច្រើនបំផុត។ វាជា HMO ដែលត្រួវបានសិក្សាច្រើនជាងគេ។

    លោកបណ្ឌិត Li Fei ដែលជាថ្នាក់ដឹកនាំផ្នែកវិទ្យាសាស្រ្តនៃអាហារូប្តម្ភប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកអាហា រូបត្ថម្ភនៃក្រុមហ៊ុន Abbott បានថ្លែងក្នុងបទបង្ហាញថា “HMOs (អេច – អេម – អូ) គឺជាសារជាតិផ្សំពិសេសសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធការពារ ដែលធន់នឹងការរំលាយអាហារដោយអង់ស៊ីមក្រពះពោះវៀនរបស់មនុស្ស និងត្រូវបានផ្អាប់ទុកក្នុងពោះវៀនធំសំរាប់ប្រើប្រាស់ដោយបាក់តេរីល្អដូចជា ប្រ៊ីបាយអូទិចដែរ។ តាមការសិក្សាបែបវេជ្ជសាស្ត្របង្ហាញថាភាគច្រើននៃសារធាតុHMO (អេច – អេម – អូ) គឺជា 2’-FL (2 – អេហ្វ – អិល) នេះហើយដែលជាHMO (អេច – អេម – អូ) ទីមួយដែលជួយ ពង្រឹងការលូតលាស់នៃប្រព័ន្ធការពាររបស់ក្មេងដែលទប់ទល់ទៅនឹងមេរោគដែលអាចបង្កជាជំងឺបាន។លើសពីនេះទៅទៀតមានសមាសធាតុផ្សំមួយផ្សេងទៀតហៅថា នុយក្លេអូទីត ។ នុយក្លេអូទីត ជួយពង្រឹងដល់ប្រព័ន្ធការពាររបស់កុមារហើយត្រូវបានគេរកឃើញថាវាជួយដល់ការផលិតអង្គបដិបក្ខនិងធ្វើអោយប្រព័ន្ធការពាររបស់ក្មេងឆាប់ពេញវ័យ ។ HMOs (អេច – អេម – អូ) និង នុយក្លេអូទីត បំពេញបន្ថែមគ្នាទៅវិញទៅមកដើម្បីផ្តល់ការការពារទ្វេដងសម្រាប់កុមារ ”

    លោកបណ្ឌិត Li Fei បន្ថែមថាប្រព័ន្ធការពាររឹងមាំក៏ជួយទ្រទ្រង់ដល់ការអភិវឌ្ឍន៏ខួរក្បាលផងដែរ “នៅពេលក្មេងឈឺញឹកញ៉ាប់សារជាតិចិញ្ចឹមនិងថាមពលជាច្រើនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងមេរោគ។ តាមការសិក្សាបង្ហាញថាក្មេងដែលឈឺក្នុងរយះពេល១ឆ្នាំដំបូងនែជីវិត មានសមត្ថភាពនៃការយល់ដឹងខ្សោយនៅអាយុ២៤ខែ និងនៅអាយុ ១៨ឆ្នាំ។

    Similac Gain IQ និង Similac Gain Kid ជារូមមន្តទឹកដោះគោម្សៅដំបូងគេបង្អស់លើសកលលោកដែលមានបញ្ចូលនូវ 2’ –FL HMO ( 2 – អេហ្វ – អិល – អេច – អេម – អូ ) ជាមួយនឹង នុយក្លេអូទីត និងសារជាតិចិញ្ចឹមខួរក្បាលនិងប្រព័ន្ធការពាររាងកាយផ្សេងទៀត ដែលជួយជំរុញប្រព័ន្ធការពាររាងកាយនិងទ្រទ្រង់ទៅដល់ការយល់ដឹង”។

    អំពីក្រុមហ៊ុន DKSH
    DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារ ឈានមុខគេ ដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី។ជាក្រុមហ៊ុនដែលជួយ និង បង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុងការពង្រីកអាជីវកម្ម ផ្នែកគ្រឿងឧបភោគបរិភោគ ថែរក្សាសុខភាព វត្ថុធាតុដើម និងផ្នែកគ្រឿងចក្រ។ ក្រុមហ៊ុនមានផ្តល់សេវាយ់ាងច្រើនរួមមានធនធាន ពត៌មានទីផ្សារលំអិត ផ្នែកលក់និងផ្នែកទីផ្សារជំរុញការលក់ ផ្នែកចែកចាយ ការដឺកជពា្ជូនក៏ដូចជាផ្តល់សេវាក្រោយការលក់។ ជាក្រុមហ៊ុនដែលបានចុះបញ្ជីជា សាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅក្នុង 35 ទីផ្សារនិងមានបុគ្គលិកជំនាញចំនួន 33,000 នាក់មានចំណូលសរុបចំនួន 11.3 ពាន់លានស្វីសហ្រ្វង់ ក្នុងឆ្នាំ2018។ ជាមួយនឹងកេរ្តិ៍តំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និងអាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន DKSH អាជីវកម្មផ្នែកគ្រឿងឧបភោគបរិភោគ គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេផ្តោតចម្បងទៅលើតំបន់អាស៊ី លើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃផលិតផលបរិភោគ សេវាកម្មម្ហូបអាហារ ផលិតផលប្រណីត សំលៀកបំពាក់និងផលិតផលប្រចាំថ្ងៃដូចជាគ្រឿងសំអាង ផ្នែកសក់ និងស្បែក មាន បុគ្គលិកឯកទេស 19,760 នាក់ បង្កើតចំនូលពីការលក់សុទ្ធចំនួន 3.9 ពាន់លានហ្រ្វង់ស៊ីស ក្នុងឆ្នាំ 2018 ។

    For more information please contact:

    DKSH Cambodia Ltd.
    Chanreasey Chum
    Manager, Branding & Communications
    Phone +855 23 222 288
    chanreasey.chum@dksh.com

     

    Share This Post: