ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវថ្មើរជើងថ្មី WALK STREET ! ជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតនៅទីលានតេជោ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍ មិន ឈប់ឈររបស់ខេត្តព្រះសីហនុ

    BY soknita May 13, 2026
    ផ្លូវថ្មើរជើងថ្មី WALK STREET ! ជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតនៅទីលានតេជោ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍ មិន ឈប់ឈររបស់ខេត្តព្រះសីហនុ

    (ខេត្តព្រះសីហនុ)៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់សម្រាប់ត្រៀមរៀបចំ “ផ្លូវថ្មើរជើង” (Walk Street) នៅតំបន់ទីលានតេជោ ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាចំណុច ទាក់ទាញទេសចរណ៍ដ៏រស់រវើកបំផុតមួយ។

    គម្រោងអភិវឌ្ឍន៍តំបន់ Walk Street នេះ មិនត្រឹមតែផ្តោតលើការរៀបចំបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវសេវាកម្មចម្រុះសម្រាប់បម្រើដល់ការ កម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមមាន៖

    – ផ្លូវថ្មើរជើងស្តង់ដារ ការស្ថាបនាផ្លូវដើរដែលមានទទឹង ៣ម៉ែត្រ និងប្រវែងសរុបដល់ទៅ ១,២២៥ម៉ែត្រ។

    – ការងារតុបតែង គឺការរៀបការ៉ូឡាបន្ថែមដើម្បីបង្កើនភាពស្រស់ស្អាត និងផាសុកភាពសម្រាប់ការដើរកម្សាន្ត។

    – តំបន់សេវាកម្មមានការរៀបចំឱ្យមានហាងកាហ្វេទំនើប រទេះរុញលក់ចំណីអាហារ (Street Food) និងតូបលក់វត្ថុអនុស្សាវរីយ៍ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ ខ្មែរ។

    – ការលម្អ និងសុវត្ថិភាព គឺជាការដាំដើមដូងបន្ថែមដើម្បីផ្តល់ជាម្លប់ និងសោភ័ណភាពតំបន់ឆ្នេរ រួមជាមួយការបំពាក់បង្គោលភ្លើងបំភ្លឺឱ្យបានគ្រប់គ្រាន់សម្រាប់ សុវត្ថិភាពនាពេលរាត្រី។

    ការបង្កើត Walk Street នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងផ្តល់ជម្រើសកម្សាន្តថ្មីៗសម្រាប់ភ្ញៀវទេសចរដែលមកសម្រាកលម្អិត នៅខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានរំពឹងថា នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍមិនឈប់ឈររបស់ខេត្តព្រះសីហនុ ក្រោមការ ដឹកនាំរបស់រដ្ឋបាលខេត្តក្នុងការប្រែក្លាយទីក្រុងជាប់មាត់សមុទ្រមួយនេះ ឱ្យទៅជាតំបន់ទេសចរណ៍ដ៏ល្អមួយ។

    ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរចុះត្រួតពិនិត្យតាមបណ្ដោយឆ្នេរសមុទ្រផងដែរនិងបានផ្តល់ការណែនាំដល់មន្ត្រីក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្ត ទុកដាក់ខ្ពស់លើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បញ្ចៀសការរំលោភយកចំណីឆ្នេរធ្វើជាកម្មសិទ្ធិ ឬការលក់ដូរដែលគ្មានរបៀប រៀបរយ អនាម័យបរិស្ថាន ការ គ្រប់គ្រងសម្រាម និងការថែរក្សាឆ្នេរខ្សាច់ឱ្យបានសស្អាតជានិច្ច សុវត្ថិភាពភ្ញៀវទេសចរ ការពង្រឹងសន្តិសុខនៅតាមតំបន់កម្សាន្ត ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នក មកលេងកម្សាន្ត៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay