ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ

    BY Naren May 19, 2026
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ

    ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បានប្តេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រវាងរដ្ឋនិងឯកជនឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ

    ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយ លោក Devin Barta ប្រធាន AmCham ជុំវិញការត្រៀមរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ។

    អង្គប្រជុំបានពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃដំណើរការរៀបចំ និងរបៀបវារៈសំខាន់ៗពាក់ព័ន្ធនឹងកម្មវិធី ក្នុងគោលដៅធានាឱ្យដំណើរការកម្មវិធីប្រព្រឹត្តទៅដោយរលូន មានភាពបត់បែន ទទួលបានលទ្ធផលជាផ្លែផ្កា និងអាចឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់វិនិយោគិន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំឱ្យផ្តោតការយកចិត្តទុកដាក់លើការកំណត់ប្រធានបទពិភាក្សាឱ្យបានច្បាស់លាស់ ចំគោលដៅ និងឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃនិន្នាការសេដ្ឋកិច្ចសកល ជាពិសេសការលើកឡើងពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួមគ្នា សំដៅធានាដល់កាលានុវត្តភាពវិនិយោគយ៉ាងពិតប្រាកដសម្រាប់ធុរជនទាំងអស់។

    លោកប្រធាន Devin Barta បានថ្លែងអំណរគុណ ចំពោះការផ្តល់មតិយោបល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យកម្មវិធីកាន់តែរស់រវើក ប្រកបដោយបុរេសកម្ម និងមានភាពប្រសើរឡើងថែមមួយកម្រិតទៀត។ លោកប្រធាន ក៏បានបង្ហាញនូវក្តីសោមនស្សរីករាយដែល AmCham ទទួលបានសេចក្តីទុកចិត្តក្នុងការរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២នេះ ដែលនេះជាវេទិកាដ៏សំខាន់ក្នុងការបង្កើនការសន្ទនាដោយត្រង់ទៅត្រង់មកនិងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងតំណាងវិស័យឯកជន។

    តាមរយៈការត្រៀមរៀបចំយ៉ាងហ្មត់ចត់រវាង ក.អ.ក. និង AmCham ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២ នាដើមខែមិថុនាខាងមុខ ត្រូវបានគេរំពឹងថា នឹងបន្តដើរតួជាកាតាលីករដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពបត់បែន និងបង្កភាពងាយស្រួលដល់ប្រតិបត្តិការវិនិយោគិនពីវិស័យឯកជន៕

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ
    Share This Post:
    MPO4D jitutoto mpo4d Mpoplay