ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំពុងតាមដានករណីឆ្លងជំងឺ Mpox ជាថ្មីម្តងទៀត ក្រោយរកឃើញអ្នកតេស្តវិជ្ជមាន ២ករណី

    BY Pheakdey May 19, 2026
    ថៃកំពុងតាមដានករណីឆ្លងជំងឺ Mpox ជាថ្មីម្តងទៀត ក្រោយរកឃើញអ្នកតេស្តវិជ្ជមាន ២ករណី

    ថៃ៖ អាជ្ញាធរថៃសម្រេចបង្កើនការឃ្លាំមើលករណីឆ្លងជំងឺ Mpox ក្រោយរកឃើញអ្នកតេស្តវិជ្ជមានចំនួន ២ករណីកាលពីពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែឧសភា។ ករណីឆ្លងថ្មីទាំង ២នេះត្រូវបានរកឃើញចំពោះបុរសជនជាតិថៃចំនួន ២នាក់ ដែលម្នាក់មានអាយុ ២៥ឆ្នាំ និងម្នាក់ទៀតមានអាយុ ៤០ឆ្នាំ។

    បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងទាំង ២ខាងលើនេះ គឺមានអ្នកជំងឺម្នាក់បានផ្តើមចេញរោគសញ្ញាចាប់តាំងពីថ្ងៃទី២២ ខែមេសាម្លេះ តែរូបគាត់ទើបត្រូវបានធ្វើតេស្តវិជ្ជមានកាលពីពេលថ្មីៗនេះ ខណៈក្នុងអំឡុងពេលជាច្រើនសប្តាហ៍ចុងក្រោយនេះរូបគាត់ក៏បានប៉ះពាល់យ៉ាងជិតស្និតជាមួយមនុស្សជាច្រើននាក់ផ្សេងទៀតផងដែរ។ សូមរម្លឹកជូនថា នាពេលកន្លងមកប្រទេសថៃធ្លាប់បានរកឃើញករណីអ្នកឆ្លងជំងឺ Mpox សរុបចំនួន ១,០៧៤ករណី ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ១៦ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay