ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា និងចិន ជួបពិភាក្សាគ្នាដោយផ្លាស់ប្តូរយោបល់ពីស្ថានភាពពាណិជ្ជកម្មទ្វេភាគី ព្រមទាំងការវិវត្តនៃបរិបទពាណិជ្ជកម្មក្នុងតំបន់ និងសកលលោក
BY soknita
May 23, 2026
(ប្រទេសចិន)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម LI Chenggang តំណាងពាណិជ្ជកម្មអន្តរជាតិចិន និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន នៅទីក្រុងស៊ូចូវ សាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ព្រមទាំងការវិវត្តនៃបរិបទពាណិជ្ជកម្មក្នុងតំបន់ និងសកលលោក។
ជាមួយនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកកាលានុវត្ត ភាពសេដ្ឋកិច្ចពាណិជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត៕



ប្រភព៖ ក្រសួងព័ត៌មាន