ខ្មែរណូត

ស្វែងរក

  • PR

    អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា!

    BY soknita May 23, 2026
    អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា!

    (រាជធានីភ្នំពេញ)៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការផ្តល់អគារសិក្សា ១ខ្នង ៥បន្ទប់ និងកុំព្យូទ័រ តាមបណ្ណាល័យ ចំនួន ១៦០សាលារៀនក្នុងឱកាសអបអរខួប ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា។

    កម្មវិធីនេះមានការចូលរួមពី តំណាងដ៏ខ្ពង់ខ្ពស់ពីក្រសួងបរិស្ថាន មន្ទីរអប់រំខេត្តត្បូងឃ្មុំ អភិបាលរងស្រុកពញាក្រែក នាយិកាសាលា លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាក្រញូង អ្នកសារព័ត៌មាន ដៃគូអាជីវកម្ម អ្នកផលិតមាតិកា និងតារាកិត្តិយសជាច្រើនរូប។

    ក្នុងឱកាសនេះ លោក កុយ សុវណ្ណ នាយកប្រតិបត្តិផ្នែកលក់ និងទីផ្សារ តំណាងថ្នាក់ដឹកនាំ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានមានប្រសាសន៍ថា “ ក្នុងរយៈពេល១០ឆ្នាំកន្លងមក អង្គរមីលបានប្តេជ្ញាផលិត និងផ្គត់ផ្គង់ផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់ និងអាហាររូបត្ថម្ភល្អ ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងការអភិវឌ្ឍប្រាជ្ញាស្មារតីរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារ។ ចាប់តាំងពីការបង្កើតទ្បើងនៅឆ្នាំ២០១៥ អង្គរមីលបានរីកចម្រើនពីក្រុមហ៊ុនដែលមានបុគ្គលិកត្រឹម ៧៧នាក់ ទៅជាម៉ាកផលិតផលទឹកដោះគោជាតិដ៏រឹងមាំមួយ ដែលបច្ចុប្បន្នបានផ្តល់ការងារដល់កម្មករនិយោជិតជាង ៦០០នាក់ និងគាំទ្រអាជីវកម្មជាង ៥០,០០០អាជីវករ ទូទាំងប្រទេស។ ក្រុមហ៊ុនក៏កំពុងបម្រើអតិថិជនជាង ៣លាននាក់ ជាមួយផលិតផលទឹកដោះគោដែលមានគុណភាព និងសុវត្ថិភាពខ្ពស់”។

    ទន្ទឹមគ្នានោះដែរ ក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនបានវិនិយោគជាង ៥០.៧៨លានដុល្លារអាមេរិក លើការអភិវឌ្ឍរោងចក្រ និងបច្ចេកវិទ្យាផលិតកម្មទំនើប ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤។ រោងចក្រត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបលំដាប់ពិភពលោក និងគ្រប់គ្រងផលិតកម្មតាមស្តង់ដារអន្តរជាតិដូចជា ISO, FSSC, HACCP និង GMP។

    បន្ថែមពីនេះ ក្នុងឱកាសអបអរសាទរខួប ១០ឆ្នាំនេះ អង្គរមីលបានប្រកាសពីការផ្តល់អគារសិក្សាថ្មី ១ខ្នង មាន ៥បន្ទប់រៀន បំពាក់ដោយតុសិស្ស តុគ្រូ ក្តារខៀន និងគ្រឿងអគ្គិសនី ជូនដល់សាលាបឋមសិក្សាគ្រញូង ស្ថិតនៅភូមិគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រកាសផ្តល់កុំព្យូទ័រយួរដៃ និងសម្ភារៈបច្ចេកវិទ្យាតាមបណ្ណាល័យដល់សាលារៀនចំនួន ១៦០សាលា នៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ និងគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សកម្ពុជា។

    គួរបញ្ជាក់ផងដែរថា អង្គរមីលក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូអាជីវកម្ម អាជ្ញាធរ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានគាំទ្រផលិតផលអង្គរមីលអស់រយៈពេល១០ឆ្នាំកន្លងមក។

    ក្រុមហ៊ុននិងបន្តប្តេជ្ញាផលិតផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់ និងអាហាររូបត្ថម្ភល្អ ដើម្បីរួមចំណែកអភិវឌ្ឍកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។

    ខ្មែរជួយខ្មែរ! អង្គរមីលផលិតដោយកូនខ្មែរ អង្គរមីលសម្រាប់ប្រជាជនខ្មែរ!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay