ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ជា វុទ្ធី ជំរុញលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ បណ្តាក់ទុនវិនិយោគក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជា

    BY soknita May 28, 2026
    ឯកឧត្តម ជា វុទ្ធី ជំរុញលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ បណ្តាក់ទុនវិនិយោគក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជា

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ជា វុទ្ធី ជំរុញលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ បណ្តាក់ទុនវិនិយោគក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជា។

    ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ បណ្តាក់ទុនវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ដែលជាវិស័យកំពុងមានសក្តានុពលខ្ពស់។

    ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំដោយលោក Park Joo Bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម ជា វុទ្ធី បានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើនជាលំដាប់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្ត និងជំរុញរំហូរវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគតាមរយៈការផ្តល់ការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេស ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីធានានូវសុខសុវត្ថិភាពទាំងសម្រាប់អ្នកទេសចរ និងវិនិយោគិន។

    ឯកឧត្តមបានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េបណ្តាក់ទុនវិនិយោគក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជា ដូចជា ការកែច្នៃស្វាយចន្ទី និងការកែច្នៃស្រូវ ដែលជាវិស័យកំពុងមានសក្តានុពលខ្ពស់។ ឯកឧត្តមក៏បានលើកឡើងនូវវិស័យកែច្នៃជ័រកៅស៊ូ និងឧស្សាហកម្មឈើដាំ ដែលកំពុងមានតម្រូវការខ្ពស់សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតសម្បកកង់រថយន្ត និងផ្គត់ផ្គង់ដល់រោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារិមផ្សេងៗ ហើយដែលកំពុងទាមទារឱ្យមានការបណ្តាក់ទុនវិនិយោគដើម្បីច្បាមយកផលប្រយោជន៍ជាអតិបរមាពីវិស័យទាំងនេះ ក៏ដូចជាធានាបាននូវស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

    លោក Park Joo Bong បានសម្តែងការកោតសរសើរ និងចាប់អារម្មណ៍ខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ ជាពិសេសលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ លោក បានបញ្ជាក់ពីបំណងយ៉ាងមុតមាំក្នុងការជំរុញ និងនាំសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់ផ្ទាល់អំពីទីផ្សារកម្ពុជាជាបន្តបន្ទាប់។ លោកបានសង្កត់ធ្ងន់ថា វត្តមានផ្ទាល់របស់គណៈប្រតិភូនាពេលនេះបានជួយបំភ្លឺនូវរាល់មន្ទិលសង្ស័យ និងទទួលបានព័ត៌មានផ្លូវការច្បាស់លាស់អំពីបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា។

    លោកបានសន្យានឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីសក្តានុពលពិតប្រាកដ និងកិច្ចសម្របសម្រួលដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាធុរជន និងវិស័យឯកជនកូរ៉េ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងភាគីទាំងពីរឱ្យកាន់តែរីកចម្រើន និងឈានឡើងដល់កម្រិតថ្មីមួយទៀត៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay