ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌមានជ័យ ចុះពិនិត្យទីតាំងដេីម្បីត្រៀមរៀបចំកម្មវិធីក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ស៊ុន ចាន់ថុល ពិនិត្យសុខភាពជូនប្រជាពលរដ្ឋចំនួន ១២០០នាក់ដោយឥតគិតថ្លៃនៅវត្តចាក់អង្រែលើ

    BY soknita June 4, 2026
    អភិបាលខណ្ឌមានជ័យ ចុះពិនិត្យទីតាំងដេីម្បីត្រៀមរៀបចំកម្មវិធីក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ស៊ុន ចាន់ថុល ពិនិត្យសុខភាពជូនប្រជាពលរដ្ឋចំនួន ១២០០នាក់ដោយឥតគិតថ្លៃនៅវត្តចាក់អង្រែលើ

    (រាជធានីភ្នំពេញ)៖នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបញ្ជាក់ថា ឯកឧត្តម ជួប សុភក្តិ អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋចំនួន ១២០០នាក់។

    យោងតាមរបាយការណ៍របស់ រដ្ឋបាលខណ្ឌមានជ័យ បានឱ្យដឹងថា កាលពពីព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម ជួប សុភក្តិ អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋចំនួន ១២០០នាក់ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ នៅវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay