ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា និងវៀតណាម ឯកភាពគ្នាពន្លឿនការតភ្ជាប់តាមរយៈការអភិវឌ្ឍ និងភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងទីក្រុងហូជីមិញ-ម៉ុកបៃ

    BY SOMATEY June 10, 2026
    កម្ពុជា និងវៀតណាម ឯកភាពគ្នាពន្លឿនការតភ្ជាប់តាមរយៈការអភិវឌ្ឍ និងភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងទីក្រុងហូជីមិញ-ម៉ុកបៃ

    ក្នុងជំនួបសំណេះសំណាល នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមន្ត្រីនៃកម្ពុជា និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង ប្រទេសកម្ពុជា) និងតឹនណាម (ខេត្តតៃនិញ ប្រទេសវៀតណាម) ទៅក្នុងកិច្ចព្រមព្រៀង ស្តីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃដំណីរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថាថ្នាក់ដឹកនាំ ទាំងពីរ ក៏បានឯកភាពគ្នាពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការតភ្ជាប់តាមរយៈការអភិវឌ្ឍ និងភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងទីក្រុងហូជីមិញ-ម៉ុកបៃ។

    ប្រភពដដែល បានបន្តថា នាយករដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តចំពោះកំណើនជាបន្តបន្ទាប់នៃពាណិជ្ជកម្មទ្វេភាគី ព្រមទាំងឯកភាពជំរុញការវិនិយោគបន្ថែមទៀត និងការសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន ។

    ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីទាំងពីរបានលើកទឹកចិត្ត ដល់ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេច បានគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន២០ប៊ីលានដុល្លារអាម៉េរិកដូចដែលបានឯកភាពគ្នានាពេលខាងមុខ៕

    ប្រភព ក្រសួងព័ត៍មាន​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay