ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Elon Musk បានក្លាយជាមហាសេដ្ឋីលុយទី្រលានដំបូងគេនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិសរុប ១,១១ទ្រីលានដុល្លារ

    BY Pheakdey June 13, 2026
    លោក Elon Musk បានក្លាយជាមហាសេដ្ឋីលុយទី្រលានដំបូងគេនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិសរុប ១,១១ទ្រីលានដុល្លារ

    អាមេរិក៖ នៅទីបំផុតលោក Elon Musk បានក្លាយជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិលើសពី ១ទី្រលានដុល្លារដំបូងគេបង្អស់នៅលើពិភពលោកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ BBC នៅក្នុងថ្ងៃទី១៣ ខែមិថុនា។ គិតត្រឹមពេលនេះទ្រព្យសម្បត្តិសរុបរបស់លោក Elon Musk បានកើនឡើងដល់ខ្ទង់ប្រមាណជា ១,១១ទ្រីលានដុល្លារ។ ការក្លាយខ្លួនជាមហាសេដ្ឋីលុយទី្រលានដុល្លាររបស់លោក Elon Musk បានកើតឡើងក្រោយភាគហ៊ុននៃក្រុមហ៊ុន SpaceX របស់គាត់បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលនៃការបង្ហាញខ្លួនលើកដំបូងនៅលើទីផ្សារភាគហ៊ុនដ៏ធំបំផុតនៅលើពិភពលោក។

    សូមបញ្ជាក់ជូនថា គិតត្រឹមពេលលោក Elon Musk បានគ្រប់គ្រងភាគហ៊ុនដែលមានតម្លៃជាទឹកប្រាក់ចំនួន ៧៦៧,១ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន SpaceX និងមានសិទ្ធទិញភាគហ៊ុន (Stock Option) ក្នុងក្រុមហ៊ុន SpaceX ដែលមានតម្លៃចំនួន ៥៨,៣ ពាន់លានដុល្លារបន្ថែមទៀតនៅពេលអនាគត។ ទន្ទឹមគ្នានេះ លោក Elon Musk ក៏មានភាគហ៊ុនតម្លៃ​ ១៦៨ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Tesla ផងដែរ ជាមួយនឹងសិទ្ធទិញភាគហ៊ុនបន្ថែមចំនួន ១១៦,៤ពាន់លានដុល្លារ។ ក្រៅពីមានភាគហ៊ុនយ៉ាងច្រើននៅក្នុងក្រុមហ៊ុនធំៗទាំង ២ខាងលើនេះហើយ លោក Elon Musk ក៏មានក្រុមហ៊ុនធំៗជាច្រើនទៀតនៅក្នុងដៃផងដែរ ដូចជាក្រុមហ៊ុនបណ្តាញសង្គម X និងក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay