ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-រ៉ូម៉ានី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

    BY SOMATEY June 23, 2026
    កម្ពុជា-រ៉ូម៉ានី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

    នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារក្នុងបរិយាកាសដ៏កក់ក្តៅ ជាមួយឯកឧត្តម ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ក្នុងបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងរ៉ូម៉ានី និងកម្ពុជា រួមទាំងក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF)។

    ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានដូចជាពាណិជ្ជកម្ម ការអប់រំ និងទេសចរណ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយបានពិភាក្សាផងដែរអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធ នៅរាជធានីភ្នំពេញក្នុងខែវិច្ឆិកា ឆ្នាំនេះ និងចក្ខុវិស័យសម្រាប់តួនាទីដែលកាន់តែធំ និងមានឥទ្ធិពលកាន់តែខ្លាំងរបស់អង្គការ OIF។

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay