ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ ក៏អាចទទួលបានការពិនិត្យ ព្យាបាល និងវះកាត់ទៅលើបញ្ហាជំងឺផ្នែកភ្នែក ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ រុស្សី

    BY soknita June 25, 2026
    ដំណឹងល្អ! ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ ក៏អាចទទួលបានការពិនិត្យ ព្យាបាល និងវះកាត់ទៅលើបញ្ហាជំងឺផ្នែកភ្នែក ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ រុស្សី

    (រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញសេចក្ដីជូនដំណឹង ថា ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ ក៏អាចទទួលបានការពិនិត្យ ព្យាបាល និងវះកាត់ទៅលើបញ្ហាជំងឺផ្នែកភ្នែក ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ រុស្សី។

    ក្នុងសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គាំទ្រដោយមូលនិធិហ្រ្វដហូឡូ នឹងផ្តល់ ជូនការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនចំពោះ ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ តាមកាលបរិច្ឆេទដូចខាងក្រោម៖

    – ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦

    – ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦

    – ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦

    – ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦

    ដោយឡែក ចំពោះប្រជាពលរដ្ឋដែលមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ រាល់ ការចំណាយលើសេវាពិនិត្យ ព្យាបាល និងវះកាត់ជាបន្ទុករបស់ភាគីទូទាត់។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩២ ៩៨៦ ៥៣២៕

    ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay