ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកបង្ហាញលិខិតឆ្លងដែនគំរូថ្មី ដែលមានរូបលោក ដូណាល់ ត្រាំ

    BY Pheakdey June 27, 2026
    អាមេរិកបង្ហាញលិខិតឆ្លងដែនគំរូថ្មី ដែលមានរូបលោក ដូណាល់ ត្រាំ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញលិខិតឆ្លងដែនអាមេរិកថ្មីដែលមានរូបលោកនៅក្នុងនោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែមិថុនា។ លិខិតឆ្លងដែនអាមេរិក ដែលមានរូបលោក ដូណាល់ ត្រាំ នោះគឺជាប្រភេទលិខិតឆ្លងដែន ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ដោយមានចំនួនកំណត់ (Limited-edition) ខណៈចំនួនកំណត់ជាក់លាក់នោះគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។

    បើយោងតាមសេតវិមានអាមេរិកបានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់លិខិតឆ្លងដែនគំរូថ្មីនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី២៥០ នៃទិវាឯករាជ្យរបស់សហរដ្ឋអាមេរិក។ ក្រៅតែពីមានរូបរបស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយ នៅទំព័រម្ខាងទៀតនៃលិខិតឆ្លងដែនក៏មានរូបគំនូរ​មួយ​ដែល​ពណ៌នា​អំពី​ការ​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ឯករាជ្យ​ក្នុង​ឆ្នាំ១៧៧៦ ជាមួយ​នឹង​ពាក្យ​ថា «សហរដ្ឋអាមេរិក ២៥០» ផងដែរ។ ប្រភពខាងលើបានបន្តថា ក្នុងពេលបង្ហោះរូបភាពលិខិតឆ្លងដែនគំរូថ្មីនៅលើបណ្តាញសង្គម Truth Social នោះ​ លោក ដូណាល់ ត្រាំ ក៏បានបន្ថែមសារខ្លីមួយថា «Welcome, but be good!» ដែលមានន័យថា សូមស្វាគមន៍ការមកកាន់សហរដ្ឋអាមេរិក តែលោកអ្នកត្រូវតែជាមនុស្សល្អ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay