រាជ គ្រងតំណែងម្ចាស់ពាន Road 2 the Star រដូវកាលទី៥ និងក្លាយជាម្ចាស់ពានវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រកម្មវិធី
បន្ទាប់ពីរាត្រីប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ និងពោរពេញដោយការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ កម្មវិធី Road 2 the Star រដូកាលទី៥ បានរកឃើញម្ចាស់ពានថ្មីរបស់ខ្លួនជាផ្លូវការ។

រាជ តន្ត្រីករវ័យក្មេង និងជាអ្នកលេងវីយូឡុងដ៏មានទេពកោសល្យ ត្រូវបានប្រកាសជាម្ចាស់ពាន ដោយបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងនាមជា ម្ចាស់ពានវ័យក្មេងបំផុត ដែលមានអាយុត្រឹមតែ ១៨ ឆ្នាំ ក្នុងរយៈពេល ៥ រដូវកាលនៃកម្មវិធីនេះ។ ជ័យជម្នះរបស់រាជ គឺជាភស្តុតាងមួយដែលបង្ហាញថា អាយុមិនមែនជាឧបសគ្គនៃភាពជោគជ័យនោះទេ។ លើសពីសមត្ថភាពច្រើង រាំ និងសម្តែង រាជ គឺជាសិល្បករពហុជំនាញម្នាក់ រាជក៏ជាតន្ត្រីករ អ្នកលេងវីយូឡុង និងជាគ្រូបង្រៀនវីយូឡុងវ័យក្មេង ដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន ពេញមួយការប្រកួត និងឈ្នះបេះដូងទស្សនិកជន និងគណៈកម្មការទាំងអស់។



ក្នុងនាមជាម្ចាស់ពានថ្មីនៃ Road 2 the Star រដូវកាលទី៥ រាជកំពុងចាប់ផ្តើមដំណើរថ្មីដ៏អស្ចារ្យក្នុងវិស័យសិល្បៈរបស់ខ្លួន ជាមួយនឹងគម្រោងថ្មីៗ និងបទចម្រៀងផ្លូវការដំបូងដែលនឹងបង្ហាញជូនក្នុងពេលឆាប់ៗនេះ។ភាពជោគជ័យរបស់ រាជ នៅលើឆាក Road 2 the Star រដូវកាលទី៥ ក៏មិនអាចកើតមានបានដោយគ្មានការគាំទ្រពី GATSBY ដែលជាផលិតផលសម្រាប់បុរសដ៏ពេញនិយមនៅកម្ពុជា ដែលរួមមាន ផលិតផលច្នៃម៉ូដសក់ ហ្វូមលាងមុខ ឡេលាបមុខការពារកំដៅថ្ងៃ រ៉ូលអនលុញក្លៀក ស្ព្រៃយិ៍បាញ់ក្លៀក ទឹកអប់ ជែលកោពុកមាត់ហ្គេតប៊ី តាមរយៈផលិតផលទាំងអស់នោះហើយ ដែលធ្វើឲ្យ រាជ បានឆ្លងកាត់ការផ្លាស់ប្តូរដ៏អស្ចារ្យ ពីក្មេងប្រុសសាមញ្ញម្នាក់ ទៅជាតារាវ័យក្មេងដ៏ភ្លឺចែងចាំងនៅលើឆាក។ GATSBY មិនត្រឹមតែជួយផ្លាស់ប្តូររូបរាងរបស់រាជប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនភាពជឿជាក់ និងធ្វើឱ្យរាជអាចបញ្ចេញភាពជាតារាភ្លឺចែងចាំងដូចជា Super Star ពិតប្រាកដម្នាក់ នេះជានិមិត្តរូបនៃការរីកចម្រើន ការខិតខំប្រឹងប្រែង និងជំនឿថា មនុស្សគ្រប់រូបអាចក្លាយជាតារាបាន ប្រសិនបើពួកគេហ៊ានស្រមៃ និងជឿជាក់លើខ្លួនឯង។
GATSBY – Change Your Style, Shine Like a Star.











