ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជប៉ុន ត្រៀមផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនខ្លួន ខណៈឯកអគ្គរាជទូតស្នើពិនិត្យលទ្ធភាព «លើកលែងទិដ្ឋាការ» ដល់ភ្ញៀវទេសចរជប៉ុន

    BY soknita July 10, 2026
    ជប៉ុន ត្រៀមផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនខ្លួន ខណៈឯកអគ្គរាជទូតស្នើពិនិត្យលទ្ធភាព «លើកលែងទិដ្ឋាការ» ដល់ភ្ញៀវទេសចរជប៉ុន

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែកក្គដា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងងថា ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាដែលលោកបានចុះផ្ទាល់គ្រប់ខេត្តក្រុង ទៅកាន់ប្រជាជនជប៉ុនឱ្យបានស្គាល់កាន់តែច្បាស់។

    ក្នុងជំនួបជម្រាបលាឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភាគីជប៉ុនក៏បានលើកសំណើដ៏សំខាន់មួយ ពាក់ព័ន្ធនឹងការពិនិត្យលទ្ធភាពលើកលែងទិដ្ឋាការ (Visa) ជូនភ្ញៀវទេសចរជប៉ុន ដើម្បីជំរុញកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ។

    ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អកន្លងមក និងសន្យាថានឹងបន្តគាំទ្រកម្ពុជាលើវិស័យសំខាន់ៗ រួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

    ជាការឆ្លើយតប ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់ឯកឧត្តមទូត ក្នុងការពង្រឹងទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា និងជប៉ុន។ រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅបំផុត។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យភាគីជប៉ុនជួយសម្របសម្រួលលើចំណុចសំខាន់ៗមួយចំនួន៖ ១. ការពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។ ២. ការពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាងជប៉ុន និងកម្ពុជា។ ៣. ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកបង្កើតមាតិកា និងវិនិយោគិនជប៉ុន។ ៤. ការគាំទ្របណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។

    គួរបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន មានភាពរឹងមាំតាំងពីឆ្នាំ១៩៥៣មកម្ល៉េះ ហើយកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន ត្រូវបានពង្រឹងយ៉ាងជិតស្និទ្ធតាមរយៈយន្តការរបស់មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងទីភ្នាក់ងារ JICA ដើម្បីឆ្ពោះទៅរកវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay