កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ ដណ្តើមមេដាយមាសកំរិតពិភពលោក ពីក្រុមហ៊ុនប៊ូសស្ត្រង
ព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ ដ៏ធំមហិមាប្រចាំឆ្នាំ ដែលមិនធ្លាប់មានពីមុនមក នឹងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនប៊ូសស្រ្តង។ ព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះនឹងមានការរៀបចំសន្និសីទសារព័ត៌មាន និងចាប់ផ្តើមការប្រកួតជម្រុះ នៅព្រឹកម៉ោង ៨ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ តទៅ នៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៏។
ពិតជាដំណឹងដ៏អស្ចារ្យ ហើយក៏ជាមោទនភាពសម្រាប់បណ្តាអ្នកស្នេហាវិស័យកីឡាប្រដាល់ ព្រមទាំងកម្ពុជាទាំងមូល ចំពោះវិស័យកីឡាប្រដាល់គុនខ្មែរ ដែលប៊ូសស្រ្តងបាននាំយកព្រឹត្តិការណ៍ដ៍អស្ចារ្យដែលមានកីឡាករសរុប ១៦នាក់ ផ្សងព្រេងមកជាច្រើនប្រទេស ព្រមទាំងឆ្លងទ្វីប, ក្នុងនោះមានកីឡាករកម្ពុជា ៨នាក់ និងកីឡាករអន្តរជាតិ ៨នាក់ ដូចជា៖ ថៃ ជប៉ុន អូស្រ្តាលី និងអឺរ៉ុង មកជួបគ្នាក្នុងទឹកដីអច្ឆរិយ ដើម្បីវៃដណ្តើមយកមេដាយមាស ដែលមានតម្លៃស្មើនឹង 5000$ និងខ្សែក្រវ៉ាតមាសរបស់ភេជ្ជៈប៉ូវកំលាំងប៊ូសស្រ្តង ។

ប៊ូសស្រ្តងពិតជាមិនដែលធ្វើឲ្យទស្សនិកជនខកបំណងឡើយ លើកនេះក្រុមហ៊ុនប៊ូសស្ត្រង បានសហការជាមួយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៏បង្កើតព្រឹត្តិការណ៍ដ៏កក្រើកដែលជាប្រវត្តិសាស្ត្រ ដែលធានាថាប្លែកមិនធ្លាប់មាននៅកម្ពុជា។ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ ដណើមមេដាយមាសកំរិតពិភពលោក ដែលប្រិយមិត្តទន្ទឹងរង់ចាំយ៉ាងអន្ទះសារបានមកដល់ហើយ។















