បច្ចេកវិទ្យា

Huawei កំពុងតែសម្ងំផលិតស្មាតហ្វូនអេក្រង់បត់ដល់ទៅ២តង់

BY
Khmernote Media
June 19, 2019

នៅក្នុងពិពណ៌បច្ចេកវិទ្យាកាលពីខែកុម្ភៈ កន្លងទៅ ក្រុមហ៊ុន Huawei បានធ្វើការបង្ហាញនូវស្មាតហ្វូត Mate X ដែលអាចបត់បានឲ្យពិភពលោកបានឃើញ។ បើទោះបីជាស្មាតហ្វូននេះមិនទាន់បង្ហាញថ្ងៃដាក់លក់ជាផ្លូវការក៏ដោយ គេលឺដំណឹងថា ក្រុមហ៊ុនចិនមួយនេះកំពុងតែសម្ងំផលិតស្មាតហ្វូនមួយប្រភេទទៀត ដែលអាចបត់បានដល់ទៅ២តង់ឯណោះ។

យោងតាមប័ណ្ណប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា ស្មាតហ្វូនបត់របស់ក្រុមហ៊ុន Huawei អាចមានសមត្ថភាពបត់បានដល់ទៅ២តង់ ដោយបត់ម្ខាងមួយចូលគ្នា។ ការដែលអាចបត់អេក្រង់២តង់ចូលគ្នាបែបនេះ អាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវមុខងារច្រើនដូចជា អេក្រង់ធំទូលាយជាងមុន និងងាយស្រួលដាក់តាមខ្លួន។

ស្មាតហ្វូនអេក្រង់បត់ដល់ទី២តង់មាន មានលក្ខណៈស្មុកស្មាញខ្លាំងក្នុងការផលិតជាង Mate X ទៅទៀត។ គេនៅមិនទាន់ដឹងថា តើ Huawei អាចផលិតស្មាតហ្វូននេះដោយរបៀបណានោះទេ ខណៈMate X ដែលមានអេក្រង់បត់ត្រឹម១តង់ មិនទាន់នឹងចេញលក់ផងនោះ? ខាងក្រោមនេះគឺជារូបភាពច្នៃប្រតិដ្ឋអំពីស្មាតហ្វូនអេក្រង់បត់២តង់របស់ Huawei៕

អត្ថបទ៖ ឌី

Share This Post: