ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    សុគន្ធ និសា បកស្រាយបទ “ទីកែប” បានយ៉ាងពីរោះជាមួយសម្លេងផ្អែមស្រទន់រណ្តំចិត្ត ក្នុងព្រះរាជពិធីចម្រើនព្រះជន្មសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

    BY Khmernote Media June 19, 2019
    សុគន្ធ និសា បកស្រាយបទ “ទីកែប” បានយ៉ាងពីរោះជាមួយសម្លេងផ្អែមស្រទន់រណ្តំចិត្ត ក្នុងព្រះរាជពិធីចម្រើនព្រះជន្មសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

    បងប្អូនមុខជាស្គាល់ច្បាស់មិនខានអ្នកនាង សុគន្ធ និសា តារាចម្រៀងស្រីដែលមានទឹកដមសំនៀងផ្អែមស្រទន់ ថ្នមបំពេរ ជាពិសេសមានសមត្ថភាពច្រៀងមិនថាបទបុរាណ ឬសម័យនោះឡើយ។ តារាស្រីដែលមានបទពិសោធន៍សិល្បៈអស់រយៈពេលជិត២០ឆ្នាំរូបនេះហាក់នៅតែអាចឆក់យកចិត្តប្រិយមិត្តអ្នកគាំទ្របានយ៉ាងមានឥទ្វិពល ព្រោះក្រៅពីច្រៀងនាងក៏អាចសម្តែងបានយ៉ាងប៉ិនប្រសប់ផងដែរ មិនថាតួកាចឆ្នាស់ ក្រមិចក្រមើម ឬក៏ស្លូតនោះទេ។

    ថ្មីៗនេះដែល សុគន្ធ និសា ត្រូវបានមហាជនលើកកោតសរសើរមិនដាច់ពីមាត់ក្រោយពីនាងបានបកស្រាយបទ “ទីកែប” ដែលជាស្នាដៃព្រះរាជនិពន្ធ ក្នុងព្រះរាជពិធីចម្រើនព្រះជន្មសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ ជាមួយទឹកដមសម្លេងផ្អែមទ្រទន់របស់នាង ហាក់ធ្វើឲ្យចម្រៀងមួយបទនេះកាន់តែមានន័យ និងពីរោះថែមមួយកម្រិតទៀត៕ អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay