សិល្បៈ

សូដា នីតា ឆ្លើយតបយ៉ាងមានន័យ ក្រោយត្រូវគេរិះគន់ថាអ្វីដែលនាងបានធ្វើវាគ្រាន់តែជាការសម្តែងឲ្យល្អមើល

BY
Khmernote Media
June 19, 2019

តារាសម្តែងស្រី និងអ្នកចម្រៀងមានប្រជាប្រិយភាព សូ ដានីតា បានបង្ហោះសារនិយាយពាក្យពិតចេញពីចិត្ត ក្រោយត្រូវបានគេរិះគន់ និងនិយាយថាការដែលនាងចុះប្រមូលសំរាមគឺវាគ្រាន់តែជាការសម្តែង។ គួរបញ្ជាក់ឲ្យដឹងផងដែរថាកន្លងទៅថ្មីៗនេះតារាស្រីរូបនេះបានចុះជួយបងប្អូនកម្មករប្រមូលសំរាមដោយនាងក្រោកតាំងពីព្រលឹម ដើម្បីយល់ដឹងសុខទុក្ខព្រមទាំងអប់រំពួកគាត់ឲ្យមានការប្រើប្រាស់ស្រោមដៃ និងម៉ាស់ ដើម្បីការពារសុខភាព។

មហាជនមួយចំនួនធំបានលើកកោតសរសើររូបនាងជាខ្លាំងដោយសក្តិសមជាគំរូល្អគួរយកតម្រាប់តាមដោយមិនប្រកាន់ខ្លួនអ្វីបន្តិចសោះឡើយ។ ផ្ទុយទៅវិញនាងបែរជាទទួលបានការរិះគន់យ៉ាងដំណំថាអ្វីដែលនាងធ្វើគ្រាន់ជាការសម្តែង ដែលជាហេតុធ្វើឲ្យនាងដាច់ចិត្តសរសេរសារក្នុងបណ្តាញសង្គមថា «អ្នកណានិយាយថាជាការសម្តែងរបស់ខ្ញុំៗអត់ខ្វល់ តែសំខាន់ខ្ញុំលះបង់ពេលវេលា ក្រោកម៉ោង៣ភ្លឺធ្វើការជាមួយពួកគាត់ដល់ម៉ោង ៤ល្ងាច។ អ្នកដែលនិយាយថាខ្ញុំសម្តែង តើអ្នកមានគិតចង់សម្តែង! ធ្វើពិត! រើសពិត! ប្រមូលពិតដូចជាខ្ញុំអត់? (ស្អុយរលួយគ្រប់កន្លែង) អ្នកណាចង់បានឈ្មោះជារាជនីស្រស់ស្អាតក៏យកទៅ។ ខ្ញុំសុខចិត្តទទួលឈ្មោះ រាជនីសំរាម (Tan Kimsour ដាក់រហ័សនាម អោយ)»៕ អត្ថបទៈមេសា

Share This Post: