ខ្មែរណូត

ស្វែងរក

  • PR

    អតីតសាស្ត្រាចារ្យខ្មែរមួយរូប រកឃើញរូបមន្តផ្សុំថ្នាំធម្មជាតិ ដើម្បីព្យាបាលជំងឺ រលាកក្រពះ ពោះវៀនរ៉ាំរ៉ៃ រលាកសន្លាក់រ៉ាំរ៉ៃ លើសជាតិអាស៊ីត លើសជាតិខ្លាញ់ ជាតិស្ករ លើសឈាម និងជំងឺផ្សេងៗទៀត

    BY Khmernote Media June 19, 2019
    អតីតសាស្ត្រាចារ្យខ្មែរមួយរូប រកឃើញរូបមន្តផ្សុំថ្នាំធម្មជាតិ ដើម្បីព្យាបាលជំងឺ រលាកក្រពះ ពោះវៀនរ៉ាំរ៉ៃ រលាកសន្លាក់រ៉ាំរ៉ៃ លើសជាតិអាស៊ីត លើសជាតិខ្លាញ់ ជាតិស្ករ លើសឈាម និងជំងឺផ្សេងៗទៀត

    ដោយមើលឃើញពីបញ្ហាសុខភាពដែលបានកើតឡើងមកលើមនុស្សគ្រប់រូប ទាំងក្មេងទាំងចាស់ ប្រុសស្រី គ្រប់វ័យ គ្រប់វណ្ណ:ទូទាំងប្រទេស លោកអ៊ឹង តុងអៀង ដែលជាអតីតសាស្រ្តាចារ្យ និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប លោកក៏បានបង្កើតសហគ្រាសអាហាបំប៉ន S.P.L.E. ឡើងក្នុងគោលបំណងស្រាវជ្រាវរករូបមន្តធម្មជាតិ ដើម្បីជួយសម្រួលដល់បញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរយើង។ លោកបានព្យាយាមស្រាវជ្រាវ រហូតឈានដល់ការរកឃើញរូបមន្តថ្មីៗជាបន្តបន្ទាប់ជាច្រើនមុខ ដែលជួយដល់បញ្ហាសុខភាពផ្សេងៗគ្នា។ តួយ៉ាងដូចរូបមន្តធម្មជាតិដែលទើបតែរកឃើញថ្មីចុងក្រោយមួយ ដែលបានផ្សំឡើងពីសារជាតិឃូឃូមីនដែលមានក្នុងម្សៅរមៀត បូកជាមួយនិងសារជាតិក្នុងម្សៅម្រុំ និងម្រេចខ្មៅ ដែលនាំឲ្យ កើតមានសារធាតុបំប៉នជាច្រើនដូចជា៖ អង់ទីអុកស៊ីដង់ ៤៦ប្រភេទ អាមីណូអាស៊ីត សរុប១៨ប្រភេទ សារធាតុកាល់ស្យូម ប៉ូតាស្យូម វីតាមីនA វីតាមីនB3 ម៉ាញ៉េស្យូម អូមេកា3 & 6 ប្រូតាអ៊ីន ជាតិរ៉ែ អង់ស៊ីម ឃូឃូមីន និងសារជាតិបំប៉នជាច្រើនទៀតដែលមនុស្សត្រូវការ។

    ជាពិសេសសារធាតុ curcumin ដែលមាននៅក្នុងរមៀតដែលពួកអឺរ៉ុប និងអាមេរិកនិយមចូលចិត្តប្រើនិងមានតំលៃនេះហើយ នៅពេលដែលបានផ្សំជាមួយម្រេចខ្មៅ ធ្វើឲ្យសារធាតុនេះកើនឡើងអនុភាពដល់ទៅរាប់រយដងឯណោះ ពិតជានឹកស្មានមិនដល់ និងអស្ចារ្យមែន។ សារធាតុនេះហើយដែលបានជួយប្រយុទ្ធប្រឆាំង និងជួយព្យាបាលការរលាកគ្រប់ប្រភេទ មិនថារលាកក្រពះ រលាកសន្លាក់ រលាកតម្រងនោម និងជំងឺផ្សេងៗទៀត បានយ៉ាងលឿន និងមានប្រសិទ្ធភាពខ្ពស់ខុសពីរូបមន្តធម្មតាកន្លងមក។

    មិនត្រឹមតែជួយព្យាបាលការរលាកក្រពះ រលាកសន្លាក់ ប៉ុណ្ណោះទេ តែអាចជួយសម្រួលទៅដល់សុខភាពទូទៅ ជួយដល់អ្នកលើសជាតិអាស៊ីត ជាតិស្ករ ជាតិខ្លាញ់ លើសឈាម ទឹកនោមផ្អែម អ្នកមានជំងឺតប់ប្រមល់ ឈឺក្បាលរ៉ាំរ៉ៃ និងអាចជួយការពារមិនឲ្យកើតជំងឺមហារីកគ្រប់ប្រភេទបានទៀតផង។

    លោកជង់ វិធូរ ដែលជាអគ្គនាយកក្រុមហ៊ុនចែកចាយផលិតផលក្នុងស្រុក VITHOU KAMPUH TRADING CO., LTD. និងជាម្ចាស់វេបសាយលក់ទំនិញអនឡាញ Kampuh.com បានមានប្រសាសន៏ថា លោកមិននឹកស្មានថាផលិតផលរបស់សហគ្រាសនេះ មានការគាំទ្រពីសំណាក់អតិថិជនច្រើនដល់ម្លឹង ព្រោះពេលដែលអតិថិជនបានទិញទៅពិសារហើយគឺភាគច្រើនតែងតែបានកោតសរសើរ និងមានសុខភាពល្អប្រសើរខ្លាំង ហើយលោកមានមោទនភាពណាស់ដែលបានទទួលសិទ្ធផ្តាច់មុខ និងសហការជាមួយសហគ្រាសអាហារបំប៉ន S.P.L.E. នេះ ដែលមានសមត្ថភាពផលិតបាន នូវផលិតផលដែលមានគុណភាពខ្ពស់ មិនចាញ់បរទេសនិងមានតម្លៃថោកសមរម្យថែមទៀតនោះ។ លោកបានសំណូមពរឲ្យប្រជាពលរដ្ធយើង ព្យាយាមប្រើប្រាស់នូវផលិតផលធម្មជាតិ ដែលមិនប៉ះពាល់សុខភាព ជៀសវាងប្រើប្រាស់ថ្នាំគីមីដែលមានតំលៃថ្លៃ និងថ្នាំដែលគ្មានប្រភពច្បាស់លាស់ អាចងាយនឹងប៉ះចំផលិតផលក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរលើសដើម។

    ជាចុងក្រោយលោក ជង់ វិធូរ ដែលជាអគ្គនាយកក្រុមហ៊ុន VITHOU KAMPUH TRADING CO., LTD. និងជាម្ចាស់វេបសាយលក់ទំនិញអនឡាញ Kampuh.com រូបនេះ បានបន្ថែមថាចំពោះអ្នកដែលមានឆន្ទៈស្រឡាញ់ មានចិត្តចង់រកស៊ី និងចង់លើកស្ទួយផលិតផលខ្មែរដូចលោកតែពុំមានដើមទុនច្រើន សូមទាក់ទងមកលោកផ្ទាល់ តាមរយៈទូរស័ព្ទលេខ 012 500 790/ 070 499 949។

    លោកអ្នកអាចរកជាវផលិតផលខាងលើនេះបាន តាមរយៈលេខទូរស័ព្ទ 098700738 / 0886000983 / 089873883 / 016292990។ អាសយដ្ឋានៈ ផ្ទះ18Gi ផ្លូវK4A សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងបានតាមរយៈគេហទំព័រ KAMPUH.COM និង Facebook Page ផ្លូវការ KAMPUH ដើម្បីជៀសវាងផលិតផលក្លែងក្លាយ និងងាយស្រួលដឹកជញ្ជូនដល់ទីកន្លែងផ្ទាល់របស់លោកអ្នក។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay