បច្ចេកវិទ្យា

Galaxy Note 10 អាចនឹងបង្ហាញខ្លួននៅដើមខែសីហា ខាងមុខនេះ

BY
Khmernote Media
June 20, 2019

កាលពីពេលថ្មីៗនេះ យោងតាមប្រភពព័ត៌មានពីបរទេសបានឲ្យដឹងថា តាមការរំពឹងទុក ក្រុមហ៊ុន Samsung តែងតែរៀបចំកម្មវិធី Unpacked បើកបង្ហាញផលិតថ្មីរបស់ខ្លួននៅថ្ងៃទី០៧ ខែសីហា នៅមជ្ឈមណ្ឌល Barclays នៅ Brooklyn សហរដ្ឋអាមេរិក។ ហើយអ្វីដែលគ្រប់គ្នារំពឹងទុកជាមុននោះគឺ ការបង្ហាញខ្លួនរបស់ Galaxy Note 10 ដែលស្មាតហ្វូននេះនឹងចេញមកជួយពង្រឹងទីផ្សាររបស់ Samsung។

Galaxy Note 10 នៅឆ្នាំនេះ លែងមានទៀតហើយរន្ធដោយកាស 3.5mm ហើយវាក៏មិនមានប៊ូតុង Bixby ផងដែរ ចំណែកឯអេក្រង់វិញ Samsung ប្រើអេក្រង់ Infinity-O នៅលើ Note 10 ដោយចោះប្រហោងចំកណ្តាលអេក្រង់ ដើម្បីដាក់កាមេរ៉ាខាងមុខ។

Samsung Galaxy Note 10 រំពឹងថានឹងមានអេក្រង់ទំហំ 6-3 អ៉ីញ AMOLED រត់លើបន្ទះឈីប Snapdragon 855 ជាមួយនឹង Exynos 9825 មានកាមេរ៉ាក្រោយ ៣គ្រាប់ និងបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic ដូច S10 ដែរ ហើយវាមានថាមពលថ្ម 3,400mAh ជាមួយនឹងតម្លៃចន្លោះពី $1,100 ទៅ $1,200។ សម្រាប់ម៉ូដែល Note 10 pro វិញ មានអេក្រង់ 6.7 អ៉ីញ AMOLED មានកាមេរ៉ាក្រោយ៤គ្រាប់ ដោយ៣គ្រាប់ដូច Note 10 ធម្មតា និងមួយគ្រាប់ទៀតមានមុខងារ Time of Flight (ToS) ដើម្បីជំនួយការថតរូបបែបព្រិលផ្ទៃខាងក្រោយឲ្យកាន់តែល្អជាងមុន។ Note 10 Pro មានកម្លាំងម៉ាស៊ីនដូច Note 10 ដែរ តែវាមាន RAM ឡើងដល់ 12GB មានថាមពលថ្មរហូតដល់ 4,500mAh ជាមួយឆ្នាំងសាកល្បឿនលឿន 25W និងអាចប្រើសេវា 5G បានផងដែរ៕

អត្ថបទ៖ ឌី

Share This Post: