ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន​ ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង បើកកិច្ចប្រជុំជាមួយ ADSS ដើម្បីការអភិវឌ្ឍបន្ថែមទៀតនៅកម្ពុជា និងសហព័ន្ធអារ៉ាប់រួម

    BY Khmernote Media June 20, 2019
    ក្រុមហ៊ុន​ ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង បើកកិច្ចប្រជុំជាមួយ ADSS ដើម្បីការអភិវឌ្ឍបន្ថែមទៀតនៅកម្ពុជា និងសហព័ន្ធអារ៉ាប់រួម

    ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុងប្រទេសកម្ពុជា​បាន​​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន ​A​D​SS ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​១​៩​ ​នៅ​ទីក្រុង​ឌូ​បៃ​​នៃសហព័ន្ធ​អា​រ៉ាប់​រួម​ ​ដើម្បី​ស្វែងរកឱកាស​នៃភាពជា​ដៃគូ​ខ្លាំងក្លា​ក្នុង​ការ​អភិវឌ្ឍវិស័យ​ហិរញ្ញវត្ថុបន្ថែមទៀត​ ​ជាពិសេសលើ​ការ​ជួញ​ដូរ​ឧបក​រ​ណ៍និស្សន្ទ​នៅ​កម្ពុជា​ ក៏ដូចជា​សហព័ន្ធ​អា​រ៉ាប់​រួម​។​ ​នៅ​ក្នុង​ឱកាស​នោះ​ ​តំណាង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិច​ឆេង ​រួម​មាន​លោក​​ ​Law​r​e​nc​e​ Kook ជាអភិបាល ​លោក​ On​yen​ ​Yon​g​ ​ជា​ទីប្រឹក្សា​ផ្នែក​ច្បាប់​ ​លោក​ Jo​h​n ​H​su ​ជានា​យក​ផ្នែក​គម្រោង​ពិសេស​ ​និង​លោក​ ​M​i​c​h​a​e​l​ ​T​am​ ​ដែល​ជាប្រធាន​ផ្នែក​រដ្ឋបាល​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ជួប​ជាមួយនឹង​លោក​ ​Has​an​ ​Ham​d​ ​ដែល​ជា​​ប្រធាន​ផ្នែក​លក់​ជាន់ខ្ពស់របស់​ ​A​D​SS ​ហើយអ្នកទាំងគ្នាបាន​ធ្វើ​ការពិភាក្សាយ៉ាងស៊ីជម្រៅ​លើ​គោលដៅ​ ​និង​ផែនការ​រួម​ជាច្រើន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ ​និង​ការ​អភិវឌ្ឍ​។​

    ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង ​គឺជា​គ្រឹះស្ថានផាត់ទាត់​ឈាន​មុខ​គេមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ទទួល​បានការ​ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ​កាន់តែ​ខ្លាំង​ឡើង​ៗ តាមរយៈ​ការចូលរួម​យ៉ាងសកម្ម​នៅ​ក្នុង​ពិព័រណ៍​និង​សន្និសីទអន្តរជាតិ​ផ្សេងៗគ្នានៅទូទាំងពិភពលោក​។​ ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិច​ឆេង ​បាននិងកំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​គណៈកម្មការ​មូលបត្រ​កម្ពុជា ដែលជានិយ័តករនៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ក្នុងការ​ជំរុញ​ឱ្យ​មានការស្នើសុំ​អាជ្ញាបណ្ណ​សម្រាប់តួអង្គទី​ផ្សារ ​និងការ​លើក​ក​ម្ពស់​ស្តង់​ដារ​នៃ​ទី​ផ្សារ​ឧ​បក​រ​ណ៍និស្សន្ទស្របច្បាប់​នៅ​ក្នុង​ប្រទេស​។​

    លោក​ Law​r​e​nc​e​ ​បាននិយាយថា៖ “​យើង​ពិតជា​មាន​ភាព​សប្បាយរីករាយ​ខ្លាំងណាស់​ចំពោះ​កិច្ចប្រជុំ​ប្រកប​​ដោយ​ផ្លែផ្កា​មួយ​នេះ​។​ គ្រប់គ្នានៅ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិច​ឆេង ​តែងតែ​មាន​បំណង​ពង្រីកវិសាលភាពនៃ​អាជីវកម្ម​របស់​យើង​ ​ក៏ដូចជា​ចូល​រួមចំណែក​ដល់​ការ​រីក​ចម្រើន​នៃ​ការ​ជួញ​ដូរ​ឧ​បក​រ​ណ៍និស្សន្ទ​នៅ​តាម​បណ្តា​តំបន់​ផ្សេងៗ​ទៀត​ បន្ទាប់ពីពួកយើងបានបង្កើតប្រវត្តិ​សា​ស្រ្តនៅក្នុង​ប្រទេស​កម្ពុជា​រួចមក។​ ​សហព័ន្ធ​អា​រ៉ាប់​រួម​ ​មាន​ក្រុមហ៊ុនដែលមានសក្ដានុពល​ជាច្រើន​​ រួមទាំង​ក្រុមហ៊ុន​ឧបក​រ​ណ៍និស្សន្ទ​ ក្រុមហ៊ុនផ្ដល់មធ្យោបាយ​ទូទាត់​​ ​និងក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ហើយ ​A​D​SS ​គឺជា​ក្រុមហ៊ុន​​លេចធ្លោមួយ​នៅ​ទីនោះ​។ ​ដូច្នេះ​ ​វា​ពិតជាអស្ចារ្យណាស់ក្នុងការ​​សហការ​ ​ជាមួយ​ពួកគេ​ ​ដើម្បីប្រមូលផ្ដុំធនធាន​កាន់តែ​ច្រើន​ក្នុង​ការ​ជំរុញវិស័យ​របស់យើងឱ្យ​ឆ្ពោះទៅ​មុខបន្តទៀត​។​”

    ជាមួយនឹង​ទីស្នាក់ការ​កណ្តាល​នៅទីក្រុងអាប៊ូដាប៊ី ​A​D​SS ​គឺជា​ក្រុមហ៊ុន​​សេវាកម្ម​ហិរញ្ញវត្ថុ​ ​ដែល​ផ្តល់​ជូន​នូវ​សេវា​ជួញ​ដូរ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​សេវា​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ ​និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យ​សកម្ម​សម្រាប់​អតិថិជនជារូបវន្តបុគ្គល និងនីតិបុគ្គល​។​ ​ក្រុមហ៊ុនមួយ​នេះ​ ក៏​ផ្តល់​ជូន​នូវ​ការ​វិភាគ​ទី​ផ្សារ​រូបិយប័ណ្ណ​អន្តរជាតិ​នៅ​តាមបណ្តា​ស្ថានីយ៍​ទូរទស្សន៍​ដូចជា​ ស្ថានីយ៍CNBC ​ស្ថានីយ៍Bloom​berg​ ​និង​ស្ថានីយ៍ CNBC ​Arab​i​y​a​ ​ផង​ដែរ​។​

    ដោយ​ផ្អែក​ទៅលើ​ខ្លឹមសារនៃ​កិច្ចប្រជុំ​នេះ​ ​សហគមន៍​ពាណិជ្ជករ​ចិន​ ត្រូវបានរំពឹង​​ថា​ វា​នឹង​ត្រូវ​​បានបង្កើតនិង​អភិវឌ្ឍ​នៅសហព័ន្ធ​អា​រ៉ាប់​រួម​​ ​ក្នុង​គោលបំណងបន្ថែមតួអង្គទីផ្សារ ដែលនឹងនាំឱ្យមានការកើនឡើងនៃបរិមាណ​​នៃ​ការ​ជួញ​ដូរ​ ​ក៏ដូចជា​​ដើមទុនវិនិយោគ​ ហើយការបង្កើតឡើងនេះ​ នឹងជួយវិស័យ​ផ្សេងៗ​ទៀតផងដែរ​ ​ដូចជាវិស័យ​ទេសចរណ៍​ វិស័យ​ផលិតកម្ម​ ​វិស័យ​សំណង់​ ​និង ​វិស័យអចល​ន​ទ្រព្យជាដើម។​ ​សម្រាប់​ប្រទេស​កម្ពុជាវិញ​ ​វានឹង​ទទួលបានលំហូរចូល​នៃ​​វិនិយោគិន ដែលនឹង​​មក​ធ្វើការ​ដាក់ពាក្យ​ស្នើ​​សុំ​អាជ្ញាបណ្ណសម្រាប់ដំណើរការអាជីវកម្ម​ឧបក​រ​ណ៍និស្សន្ទ។ ស្ថានភាពនេះ ​នឹង​ជួយពង្រឹងចរន្តនៃ​ប្រតិបត្តិការ​ហរិ​ញ្ញ​វត្ថុ​ ​​បង្កើន​​ធនធានមនុស្ស​និងវិស័យ​អប់រំ​ ​បង្កើន​ឱកាស​ការងារ​ ​និងជំរុញវិស័យ​អចល​ន​ទ្រព្យ​ឱ្យកាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ផងដែរ។​


    Share This Post:
    MPO4D jitutoto mpo4d Mpoplay