សិល្បៈ

ស៊ឹម ថៃណា ម្ចាស់បទ “បេះដូងឆ្កួត” ត្រៀមនឹងវិលចូលសិល្បៈជាមួយស្នាដៃចម្រៀងថ្មី “កុំខ្លាចការបាត់បង់” ក្រោយពីបាត់មុខអស់ជាច្រើនឆ្នាំ

BY
Khmernote Media
June 20, 2019

បងប្អូននៅចាំ ស៊ឹម​ ថៃណា ម្ចាស់បទ “បេះដូងឆ្គួតបាន” ដែរឬទេ? តារាចម្រៀងស្រីដែលធ្លាប់មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីមួយរូបក្នុងប្រទេសកម្ពុជា ជាមួយសម្លេងបែបស្អក ច្រៀងបានពីរោះ និងនិយមលេងខ្លួនសិចស៊ី។ ក្រោយពីបាត់មុខអស់មួយរយៈធំពេលនេះ ស៊ឹម ថៃណា ប្រកាសថានាងនឹងវិលត្រលប់មកវិញឆាប់ៗនេះជាមួយបទចម្រៀងថ្មី។

តាមរយៈសារដែលនាងបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «បទចំរៀងថ្មីនាងខ្ញុំនឹងចេញក្នុងពេលឆាប់ៗនេះ​ ទោះបីខ្ញុំបាត់មុខពីសិល្បៈយូរបន្តិចមែន​សង្ឃឹមថាបងប្អូននឹងបន្តការគាំទ្រដូចដេីម​ សូមអរគុណទុកជាមុន»។ បទថ្មីដែលនាងត្រៀមទុកនឹងបញ្ចេញមានចំណងជើងថា “កុំខ្លាចការបាត់បង់” ដោយចង្វាក់ និងអត្ថន័យបែបណានោះគឺ សាមីខ្លួនមិនទាន់បង្ហើបឲ្យដឹងនោះឡើយ។ ដូចនេះសូមរង់ចាំតាមដានទាំងអស់គ្នា៕ អត្ថបទ៖ មេសា

Share This Post: