សិល្បៈ

ជួយគាត់ផង! ម្ចាស់បទ “ប៊ិះស៊យ” ធ្លាក់ខ្លួនរហូតធ្វើជាអ្នករយ៉ែឡានឲ្យគេ មិនមានសំណូមពរអ្វីច្រើនគ្រាន់តែចង់បានកង់បី ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ

BY
Khmernote Media
June 20, 2019

អតីតសមាជិកក្រុម EV BAND លោក បូ វិចិត្រ ម្ចាស់បទល្បីៗជាច្រើនដូចជាបទ “ប៊ិះស៊យ” , “ក្បត់អូនម្តេចទៅ” និង “រាល់ថ្ងៃបងស្នេហ៏ស្រី” ជាដើម ពេលនោះគឺលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញជាខ្លាំង។ យ៉ាងណាមិញលោកក៏បានបាត់មុខពីសិល្បៈមិនឃើញចេញបទចម្រៀងថ្មីធ្វើឲ្យមហាជនស្ទើរតែភ្លេចមុខលោកបាត់ទៅហើយ។ យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោក បូ វិចិត្រ ត្រូវបានអ្នកគាំទ្រប្រទះឃើញធ្លាក់ខ្លួនដុនដាបជាខ្លាំង ដោយមានគេឃើញសភាពលោករឿយៗ ក្បែរក្លឹបកំសាន្ដ ៥៥ជិតអាហារដ្ឋានយាយម្លូរ ឈររ​យ៉ែឡានអោយគេ គ្មានសូម្បីទូរស័ព្ទផ្ទាល់ខ្លួន។

ក្នុងនោះផងដែលយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Vanny Seven ដែលបានស្កាត់ទៅជួបលោក បូ វិចិត្រ បានឲ្យដឹងថា លោក បូ វិចិត្រ ពុំសូវចេះមាត់ក មិនចេះត្អូញត្អែរពីជីវភាពដែលកំពុងលំបាក ប៉ុន្តែមានការជជីកសួរពីជីវភាព លោក បូ វិចិត្រ ក៏បានធ្វើការសំណូមពរចង់បានកង់បី ដើម្បីដោះស្រាយជីវភាព។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ថ្ងៃនេះខ្ញុំបាន មកជួបបងប្រុស បូ វិចិត្រ ផ្ទាល់ហើយគាត់អាយ៉ែអោយគេនៅក្រោយផ្សាសុីឡឹបនៅក្បែរស៊ុបយាយម្លូរ គាត់គ្មានសំណូមពរអីទេក្រៅតែពីចង់បានកង់បីមួយដោះស្រាយជីវភាពប្រចាំថ្ងៃតែប៉ុណ្ណឹងទេបើសិនជាបងប្អូនខាងសិល្បៈបានឃើញហើយសូមជួយគាត់ផង”៕

ប្រភព៖ Vanny Seven
ដោយ៖ ណារ៉ែន

Share This Post: