សិល្បករសិល្បការិនីមកជួបជុំគ្នាចូលរួមពិធីបុណ្យសព៧ថ្ងៃម្តាយលោក អ៊ុន សុធា កាលពីរសៀលម្សិលមិញនេះ
- June 21, 2019
កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ តារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់បានមកប្រមូលផ្តុំជួបជុំគ្នាដើម្បីចូលរួមពិធីបុណ្យ៧ថ្ងៃម្តាយបង្កើតតារាសម្តែងប្រុសលោក អ៊ុន សុធា។ គួររំលឹកឲ្យដឹងផងដែរថាម្តាយរបស់តារាសម្តែង និងម៉ូដែលប្រុសរូបនេះបានទទួលអនិច្ចកម្មនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយរោគាពាធ។
យ៉ាងណាមិញមហាជន ព្រមទាំងសិល្បករសិល្បការិនីជាច្រើននាក់ក៏បានខំមិន និងចែករំលែកសម្តែងការសោកស្តាយពេញបណ្តាញសង្គមដល់រូបលោក អ៊ុន សុធា និងក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកមួយរូបដ៏មានតម្លៃ។ ដោយសង្ឃឹមថារូបលោកនឹងរឹងមាំ ព្រមទាំងវិលចូលបម្រើការងារវិញក្នុងពេលឆាប់ៗនេះ៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង













