បច្ចេកវិទ្យា

មិនមែនលេងសើចឡើយ! vivo បង្ហាញបច្ចេកវិទ្យាសាកថ្មថ្មី អាចសាកថ្ម 4,000mAh មួយពេញស៊ីពេលតែ១៣នាទីប៉ុណ្ណោះ

BY
Khmernote Media
June 21, 2019

ការថ្មល្បឿនលឿនកំពុងតែខ្លាចជាបច្ចេកវិទ្យា ដែលក្រុមហ៊ុនស្មាតហ្វូនជាច្រើនជ្រើសយកមកធ្វើការប្រកួតប្រជែងនៅលើទីផ្សារទូរស័ព្ទដៃ ដោយឆ្នាំមុនក្រុមហ៊ុន OnePlus អាចសាកថ្មបានដោយប្រើថាមពល 30W ចំណែកឯ Huawei វិញឡើងដល់ 40W ហើយ Oppo Find X វិញនោះ ជាប់ជាស្មាតហ្វូនដំបូង ដែលអាចបញ្ចូលថ្មបានរហូតដល់ 50W ជាមួយបច្ចេកវិទ្យា SuperVOOC Flash Charge។

ថ្មីៗនេះផងដែរ ក្រុមហ៊ុន vivo បានបង្ហាញពីបច្ចេកវិទ្យាសាកថ្មលឿនរបស់ខ្លួនជាមួយនឹងថាមពលរហូតដល់ទៅ 120W ដោយមានសមត្ថភាពបញ្ចូលថ្មទំហំ 4,000mAh ពី 0% ដល់ 50% ចំណាយពេលតែ 5នាទី ហើយបញ្ចូលមួយពេញស៊ីពេលតែ 13នាទីប៉ុណ្ណោះ។ ក្រុមហ៊ុន vivo គ្រោងនឹងដាក់បង្ហាញបច្ចេកវិទ្យាសាកថ្មមហាលឿននេះ ព្រមទាំងបច្ចេកវិទ្យា 5G ឲ្យមហាជនបានឃើញនៅក្នុងពិពណ៌ MWC Shanghai 2019 ដែលនឹងប្រព្រឹត្តឡើងនៅសប្តាហ៍ក្រោយនេះ។

បច្ចេកវិទ្យាសាកថ្ម 120W នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែវាត្រូវចំណាយពេលបន្ថែមទៀតក្នុងការធ្វើតេស្ត ទំរាំតែដាក់បញ្ចូលឲ្យប្រើប្រាស់នៅលើផលិតផលពិតប្រាកដ ដោយសារតែការសាកថ្មល្បឿនលឿន តែងតែធ្វើឲ្យទូរស័ព្ទឡើងកំដៅខ្លាំង ហើយវាអាចប៉ះពាល់ដល់ទូរស័ព្ទផងដែរ៕

អត្ថបទ៖ ឌី

Share This Post: