ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ម្ចាស់ជ័យលាភីMaster Chef Khmer ប្រកាសជួយបង្ហាត់បង្រៀនជំនាញធ្វើម្ហូបដល់ លោក បូ វិចិត្រ ប្រសិនបើលោកមិនអាចច្រៀងដូចកាលពីមុន

    BY Khmernote Media June 21, 2019
    ម្ចាស់ជ័យលាភីMaster Chef Khmer ប្រកាសជួយបង្ហាត់បង្រៀនជំនាញធ្វើម្ហូបដល់ លោក បូ វិចិត្រ ប្រសិនបើលោកមិនអាចច្រៀងដូចកាលពីមុន

    ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាអតីតសមាជិកក្រុម EV BAND លោក បូ វិចិត្រ ម្ចាស់បទល្បីៗជាច្រើនដូចជាបទ “ប៊ិះស៊យ” , “ក្បត់អូនម្តេចទៅ” និង “រាល់ថ្ងៃបងស្នេហ៏ស្រី” ជាដើមបានធ្លាក់ខ្លួនដុនដាបជាខ្លាំង ដោយមានគេឃើញសភាពលោករឿយៗ ក្បែរក្លឹបកំសាន្ដ ៥៥ជិតអាហារដ្ឋានយាយម្លូរ ឈររ​យ៉ែឡានអោយគេ គ្មានសូម្បីទូរស័ព្ទផ្ទាល់ខ្លួន។

    ខណៈដែលលោក បូ វិចិត្រ មានការជួយជំនួយពីសិល្បករ សិល្បការិនី និងសប្បុរសជននានា​ ក្នុងនោះក៏មានម្ចាស់ជ័យលាភី Master Chef Khmer លោក យូ ថនតារា បានប្រកាសថាប្រសិនបើលោក បូ វិចិត្រ ច្រៀងលែងបានហើយលោកនឹងជួយបង្រៀនធ្វើម្ហូបដើម្បីឲ្យបានជំនាញធ្វើម្ហូបលក់ដើម្បីប្រកបរបរចិញ្ចឹមជីវិត។

    ដោយលោកយូ ថនតារា បានរៀបរាប់ថា៖ “ខ្ញុំសុំចូលរួមចំនែកជួយគាត់ បើសិនជាបងមិនអាចច្រៀងបានវិញទេ តែបងមានបំនងចង់បើកហាងលក់ម្ហូបអាហារ ខ្ញុំបាទ Chef Dara រីករាយបង្ហាត់ បង្រៀនបង និងផ្តល់រូបមន្តម្ហូបណាមួយបងចង់លក់បងអាចខលមកប្អូនបានតាមរយៈ 098 361 361 និង 099 361 361 អ្នកធ្លាប់ឆ្លងកាត់ ទើបយល់អារម្មណ៍មួយនេះ”។

    ចំណែក​ឯលោក ចាន់ សម័យ ដែលបានធ្លាក់ខ្លួនមានជំងឺរបេងឆ្អឹងប្រចាំកាយនោះ ក៏ត្រូវបានអ្នកសិល្បៈ និងសប្បុរសជន ជួយជ្រោមជ្រែងរហូត ដឹងលឺដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភផ្ទះមួយខ្នង ធ្វើអោយជីវភាពរបស់លោកប្រែមុខមាត់ថ្មីម្តងទៀត៕


    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay