ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ចន ច័ន្ទលក្ខិណា អំពាវនាវឲ្យបងប្អូនអ្នកសិល្បៈ និងមហាជន ចូលរួមព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩ ឲ្យបានច្រើនកុះករ ដើម្បីអភិរក្ស និងឲ្យតម្លៃដល់យាន្តជំនិះបុរាណមួយនេះ

    BY Khmernote Media June 21, 2019
    ចន ច័ន្ទលក្ខិណា អំពាវនាវឲ្យបងប្អូនអ្នកសិល្បៈ និងមហាជន ចូលរួមព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩ ឲ្យបានច្រើនកុះករ ដើម្បីអភិរក្ស និងឲ្យតម្លៃដល់យាន្តជំនិះបុរាណមួយនេះ

    មុននេះបន្តិចប្រធានសមាគមមិត្តសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសអំពាវនាវឲ្យបងប្អូនសិល្បករ សិល្បការិនី ព្រមទាំងមហាជនទាំងអស់អញ្ជើញចូលរួម ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩ ឲ្យបានច្រើនកុះករ។ អ្នកនាងបានសរសេររៀបរាប់ថា «ថ្ងៃស្អែកជួបគ្នា នាងខ្ញុំសូមអញ្ជើញបងប្អូនសិល្បៈយើងចូលរួមអោយបានច្រើនកុះករផងដើម្បីចូលរួមអភិរក្សសុីក្លូរបស់យើង សំលៀកបំពាក់ ទស្សវត្សរ៍ 60»។

    គួរបញ្ជាក់ឲ្យដឹងផងដែរថាព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩នេះ គឺនឹងធ្វើឡើងនៅថ្ងៃស្អែកទី២២ និង២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចសួនច្បារព្រះនាងប្រាជ្ញាបរមី ដែលមានទីតាំងក្បែរសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមប្រធានបទ “អភិរក្សស៊ីក្លូដើម្បីទេសចរណ៍”។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ ក្រសួងទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍​ក្នុងគោលបំណងជួយដាស់តឿនស្មារតីដល់យុវជនជំនាន់ក្រោយឲ្យងាកមក ជួយគាំទ្រប្រើប្រាស់ និងឲ្យតម្លៃដល់យាន្តជំនិះបុរាណមួយនេះ។ សង្ឃឹមថានឹងមានការចូលរួមឲ្យបានច្រើនកុះករព្រោះថាក៏មានកម្មវិធីទទួលការបរិច្ចាគពីសប្បុរសជនជូនក្រុមស៊ីក្លូ ការជិះស៊ីក្លូកម្សាន្ត និងប្រណាំង ព្រមជាមួយកម្មវិធីជាច្រើនទៀត។ កុំភ្លេចណាជួបគ្នានៅថ្ងៃ២២ និង ២៣ មិថុនា ខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹកតទៅនៅទីតាំងដែលបានកំណត់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay