សិល្បៈ

អតីត Miss Grand Cambodia 2018 បង្ហាញទឹកមុខសោកសៅក្រៀមក្រំ ក្នុងឈុតបុរាណ អរិយៈបរមីស្រីឧត្តម

BY
Khmernote Media
June 21, 2019

មុននេះបន្តិចផ្ទុះការចែករំលែកពេញបណ្តាញសង្គមនៃរូបដ៏ស្រស់ស្អាតផូរផង់ប្រៀបដូចជាគំនូរពីអតីត Miss Grand Cambodia ២០១៨ កញ្ញា ឌី លីកា ដោយទឹកមុខបង្ហាញភាពសោកសៅក្រៀមក្រំជាខ្លាំង ក្នុងឈុតបុរាណដែលលោក ឃូលសូល បានឲ្យដឹងថាមានឈ្មោះ អរិយៈបរមីស្រីឧត្តម (រាមស្រីធំ)។ រូបភាពទាំងនេះត្រូវបានចែករំលែកពីគណនីមួយទៅគណនីមួយទៀត ដោយម្នាក់ៗកោតសរសើរពីសម្រស់ ទឹកមុខ និងការតុបតែងខ្លួន ដែលស្រស់ស្អាត រកកន្លែងទាស់គ្មាន។

ស្នាដៃថតរូបស្រស់ស្អាតទាំងនេះគឺបានចេញមកពីតារាសម្តែងប្រុស និងជាជាងថតមានថ្វីដៃមួយរូបគឺលោក Sool Cool។ គួរបញ្ជាក់ឲ្យដឹងដែរថាក្រោយពេលបញ្ចប់ការប្រកួត Miss Grand កញ្ញា ឌី លីកា បានបោះជំហានចូលវិថីសិល្បៈជាតារាបង្ហាញម៉ូដ សម្តែង និងថតឃោសនាផលិតផល ដោយទទួលបានការគាំទ្រ និងប្រជាប្រិយភាព ជាមួយទីផ្សារការងារខ្ពស់គួរឲ្យកត់សម្គាល់៕

Share This Post: