សិល្បៈ

អបអរសាទរ! ព្រឹកនេះ តារាសម្តែង អ៊ុន អាលីយ៉ា ចូលរោងការហើយ

BY
Khmernote Media
June 22, 2019

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ តារាប្រុសស្រីជាច្រើននាក់បានមកប្រមូលផ្តុំគ្នានៅកោះពេជ្រ ដើម្បីចូលរួមពិធីហែជំនូនមង្គលការរបស់តារាសម្តែងស្រីដែលនិយមលេងខ្លួនសិចស៊ី អ៊ុន អាលីយ៉ា។ ពិតជារហ័សសឹងតែមិនគួរឲ្យជឿ ទើបតែបង្ហាញរូបភាព Pre-Wedding ប៉ុន្មានថ្ងៃមុនសោះ ឥឡូវដល់ថ្ងៃរៀបមង្គលការបាត់។

ពិធីហែជំនូនរបស់តារាស្រីរូបនេះធ្វើឡើងតាមប្រពៃណីខ្មែរដោយបែបសាមញ្ញៗ ពុំសូវអធិកអធមប៉ុន្មាននោះឡើយ។ គេសង្កេតឃើញមានវត្តមានមិត្តសិល្បករជិតស្និទ្ធប៉ុន្មាននាក់តែប៉ុណ្ណោះដែលបានចូលរួមដូចជាលោក រតនៈ វិសិដ្ឋ, អ្នកនាង ខាត់ សុឃីម, ពៅ ពិសិដ្ឋ, ពៅ លីដា, លី ចាន់សីហា, ឱក សុម៉ាវត្តី, យ៉ែម ស្រីពេជ្រ, ញឺម ច័ន្ទថន និងតារាប្រុសស្រីមួយចំនួនទៀត។ មហាជនក៏បានសម្តែងការអបអរសាទរដល់ អ៊ុន អាលីយ៉ា និងស្វាមីតាមរយៈបណ្តាញសង្គមផងដែរ ដោយជូនពរអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នង៕

Share This Post: