បច្ចេកវិទ្យា

យន្តហោះដើរដោយថាមពលអគ្គិសនី សាកភ្លើងតែ១ម៉ោង ហោះបានដល់១៦០គីឡូម៉ែត្រ (មានវីដេអូ)

BY
Khmernote Media
June 25, 2019

យន្តហោះដើរដោយថាមពលអគ្គិសនីប្រភេទ Pipistrel Alpha Electro ត្រូវបានគេដាក់បង្ហាញជាផ្លូវការហើយ ដោយយន្តហោះប្រភេទនេះមានលក្ខណៈសម្បត្តិល្អៗគួរឲ្យចាប់អារម្មណ៍ជាច្រើន។ បើតាមលោក Krzysztof Będkowski តំណាងក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា យន្តហោះនេះមានទម្ងន់ ៣០០ គីឡូក្រាម បំពាក់ជាមួយនឹងអាគុយកម្លាំង ២១ គីឡូវ៉ាត់ ដែលត្រូវការពេលបញ្ចូលថ្មត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ ចំពោះចម្ងាយផ្លូវនៃការធ្វើដំណើរវិញគឺរាល់ពេលបញ្ចូលថ្មម្តងយន្តហោះអាចធ្វើដំណើរបាន ១៦០ គីឡូម៉ែត្រ។ បើសរុបពីការចំណាយផ្សេងៗវិញ គេត្រូវការប្រាក់ត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរលើយន្តហោះនេះម្តង។ យ៉ាងណាក្តី យន្តហោះអាចផ្ទុកអ្នកដំណើរបានត្រឹមតែ ២ នាក់ប៉ុណ្ណោះ។ ចំណែកឯតម្លៃរបស់វាវិញត្រូវបានគេរាយការណ៍ថា មានតម្លៃ ១៤០,០០០ ដុល្លារ។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូនៃយន្តហោះដ៏ទំនើបនេះដូចខាងក្រោម៖


អត្ថបទ៖ភក្តី

Share This Post: