សិល្បៈ

នាយ តាក់ស៊ី បំបួសជាព្រះសង្ឃតាមច្បាប់ព្រះពុទ្ធសាសនាហើយ ក្រោយចូលរៀនព្រះធម៌អស់មួយរយៈធំ

BY
Khmernote Media
June 24, 2019

ដូចដែលបងប្អូនដឹងស្រាប់ហើយថាកាលពីថ្មីៗនេះតារាកំប្លែងនាយតាក់ស៊ីបានសម្រេចចិត្តលាឈប់ពីសិល្បៈ និងចាកចេញពីគ្រួសារទៅសាងផ្នួសបំបួសជាព្រះសង្ឃនៅឯវត្ត។ មហាជនជាច្រើនបានសម្តែងការសោកស្តាយជាពិសេសគឺចំពោះភរិយលោក នាង ភីម ផ្ទាល់តែម្តង ដោយត្រូវឃ្លាតឆ្ងាយស្វាមី។ យ៉ាងណាមិញនាយ តាក់ស៊ី បានសម្រេចចិត្តច្បាស់លាស់ហើយ ថាខ្លួនមិនបកក្រោយនោះទេ ដូចនេះយើងមានតែបំពេញបំណងគាត់។

តាមប្រភពហ្វេសប៊ុកបានឲ្យដឹងថា នៅព្រឹកមិញនេះតារាកំប្លែងនាយតាក់ស៊ី បានបំបួសជាសង្ឃពេញលេញហើយ ក្រោយពេលចូលរៀនព្រះធម៌អស់មួយរយៈធំ ដោយមានការចូលរួមពីលោកតាវ៉ិចទ័រ នាយគ្រឿន និងនាង ភីម ដែលជាភរិយា ដោយផ្ទាល់ផងដែរ។ ក្នុងនោះលោកតា វ៉ិចទ័រ ដែលជាអ្នកដឹកនាំប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV បានរៀបរាប់ប្រាប់ថា «បងស្តាយព្រោះប្អូនឃ្លាតឆ្ងាយពីក្រុមកំប្លែងCBS តែបង​សូមជូនពរប្អូនបានសំរេចបំនងក្នុងផ្លូវព្រះពុទ្ធសាសនា។​ ជាចុងក្រោយបងសូមជូនពរប្អូនមានសុខភាពល្អ ដោយក្តីស្រលាញ់ពីបង និងបងប្អូនរួមក្រុម!»៕

Share This Post: