សិល្បៈ

គង់ ចាន់ស្រីមុំ បង្ហើបប្រាប់ពីមូលហេតុដែលឃ្លាតចាកពីសិល្បៈក្រោយរៀបការ និងជីវិតស្នេហាតស៊ូជាមួយស្វាមីអស់រយៈពេល១២ឆ្នាំ

BY
Khmernote Media
June 24, 2019

គង់ ចាន់ស្រីមុំ តារាសម្តែងស្រីដែលមានប្រជាប្រិយភាព និងមានរូបសម្រស់ស្រស់ស្អាត។ ប្រិយមិត្តជាច្រើនមុខជាឆ្ងល់ណាស់ថា ក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាមួយតារាប្រុសលោក គឹម សីហា រួចមក តារាស្រីរូបនេះហាក់ឃ្លាតឆ្ងាយពីពិភពសិល្បៈដោយនាងពុំដែលចេញសម្តែងទៀតនោះឡើយ។ ដើម្បីស្រាយចម្ងល់បងប្អូនប្រិយមិត្តអ្នកគាំទ្រ អ្នកនាង គង់ ចាន់ស្រីមុំ បានបកស្រាយរឿងរ៉ាវទាំងអស់ដែលពាក់ព័ន្ធនឹងអាជីពសិល្បៈ ជីវិតគ្រួសារ និងស្នេហានៅក្នុងកម្មវិធី 3FUN Cambodia។

តាមរយៈកិច្ចសម្ភាសន៍ក្នុងកម្មវិធី 3FUN អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហើបថា «អ្នកនាងជាមនុស្សស្រលាញ់សិល្បៈណាស់ ឆ្លៀតបានឆ្លៀត តែដោយពេលនេះអ្នកនាងមានស្វាមី មានកូន ត្រូវមើលថែទាំ ដែលធ្វើឲ្យអ្នកនាងមិនមានពេលគ្រប់គ្រាន់ចេញសម្តែងនោះឡើយ ម្យ៉ាងទៀតនាងក៏មានជំនួញត្រូវទទួលខុសត្រូវជាច្រើនមុខ»។ អ្នកនាងក៏បានរំលឹកពីប្រវត្តិស្នេហាឲ្យបានដឹងផងដែរថា «អ្នកនាង និងស្វាមី បានស្រលាញ់គ្នាជាង១២ឆ្នាំមកហើយ ដោយ ស្រីមុំ និង សីហា​ បានស្គាល់គ្នាតាំងពីមុនពេលស្វាមីនាងចូលប្រឡង Freshie Boys មកម្ល៉េះ។ ក្រោយពុះពារនិងមើលចិត្តគ្នាអស់រយៈពេល៩ឆ្នាំ អ្នកទាំងពីរក៏បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី និងសាងសុភមង្គលមានចំណងដៃជីវិតគឺកូនស្រីគួរឲ្យស្រលាញ់នាងតូច ម៉ូម៉ូ»។ ចង់ដឹងបន្ថែមថាអាថ៌កំបាំងអ្វីទៀតដែលត្រូវបានសើរើជីកគាស់កាយ សូមមើលវីដេអូខាងក្រោមនេះ៖

Share This Post: