ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    សួស វីហ្សា និងក្រុមគ្រួសារ រៀបចំកន្ទេល ភួយ មុង និងគ្រឿងបរិភោគមួយចំនួន ទុកចែកជូនបងប្អូនដែលខ្វះខាតរស់នៅតាមចិញ្ចើមផ្លូវ

    BY Khmernote Media June 25, 2019
    សួស វីហ្សា និងក្រុមគ្រួសារ រៀបចំកន្ទេល ភួយ មុង និងគ្រឿងបរិភោគមួយចំនួន ទុកចែកជូនបងប្អូនដែលខ្វះខាតរស់នៅតាមចិញ្ចើមផ្លូវ

    សួស វីហ្សា តារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាស ដែលមានសម្លេងពីរោះ អាចច្រៀងបានគ្រប់ទម្រង់បទភ្លេងមិនថាបុរាណ សម័យ ឬចង្វាក់ប្រពៃណីនោះឡើយ។ តារាស្រីរូបនេះបានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន ក្រោយពេលរូបនាងបានភ្ជាប់ពាក្យជាមួយតារាសម្តែងប្រុសរូបសង្ហា លោក ថមមី។

    យ៉ាងណាមិញ តាមរយៈប្រភពគណនីហ្វេសប៊ុករបស់ សួស វីហ្សា បានឲ្យដឹងថា ឆ្លៀតពេលទំនេរពីការងារនាងនិងក្រុមគ្រួសារបានរៀបចំរបស់របរប្រើប្រាស់ដែលមានដូចជាមុង ភួយ គ្រឿងបរិភោគ ដូចជានំ មីកញ្ចប់ ទឹកសុទ្ធ ដើម្បីទុកចែកជូនបងប្អូនក្រីក្រដែលរស់នៅតាមចិញ្ចើមផ្លូវ។ ការដែលនាងធ្វើនេះគឺចេញពីទឹកចិត្ត មិនមែនការសម្តែង ធ្វើតាមលទ្ធភាពដែលនាងមាន។ នាងក៏បានសំណូមពរដល់បងប្អូនមហាជនទាំងអស់ដែលមានពេលវេលាគ្រប់គ្រាន់ អាចប្រមូលផ្តុំគ្នាធ្វើរឿងល្អៗដូចជាការផ្តល់អំណោយបែបនេះ ព្រោះតែខែនេះមានភ្លៀងខ្យល់ខ្លាំង យើងមានផ្ទះមានដំបូលជ្រក អាចនៅខ្លាច ចុះទម្រាំអ្នកអត់នោះគ្នាខ្លាចប៉ុណ្ណាទៅ។ ម្យ៉ាងវិញទៀតក៏អាចជួយសង្គ្រោះអ្នកទីទាល់អោយមានមុងភួយសម្រាប់គេង ការពារកូនៗពួកគាត់ពីជម្ងឺគ្រុនឈាមផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay