នាយពែកមី និងនាយគ្រឿន ប្រកួតគ្នារៀបឥដ្ឋចង់រំលឹកអតីតកាលខ្លួននៅធ្វើជាជាងសំណង់ ក៏ស្រាប់តែត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ
- June 25, 2019
កាលពីពេលថ្មីៗនេះ នាយពែកមី និង នាយគ្រឿន បានធ្វើការប្រកួតរៀបឥដ្ឋ នៅវីឡាត្រាសមីកំពង់ចាម ដើម្បីចង់ដឹងថាក្រោយពីឈប់ធ្វើជាជាងសំណង់ជាង១០ឆ្នាំ នាយពែកមី និងនាយគ្រឿន នរណានៅចងចាំអាចរៀបឥដ្ឋបានស្អាតដូចអ្នកជំនាញ។ ក្នុងនោះផងដែលការរៀបចំប្រកួតរៀបឥដ្ឋនេះ ក៏ត្រូវបានមហាជនមួយចំនួនធ្វើការរិះគន់យ៉ាងចាស់ដៃ ដោយមានការលើកឡើងថា ខណៈនេះមានករណីរលំសំណង់អគារ កំពុងមានការកាន់ទុក្ខ មិនគួរណាលោកមករៀបចំប្រកួតបែបសំណង់បែបនេះទេ។
យ៉ាងណាមិញ នាយពែកមី ក៏បានធ្វើការបកស្រាយឆ្លើយតបទៅនឹងការរិះគន់យ៉ាងដូច្នេះថា៖ “បងប្អូនអ្នករិះគន់អេីយ គ្រាន់តែខ្ញុំនិងនាយគ្រឿនទៅរៀបឥដ្ឋម្សិលមុិញ មានអ្នករិះគន់ថា អត់ប្រយោជន៏ គេកំពុងកាន់ទុករឿងនៅកំពង់សោម… ខ្ញុំបានផុសកាន់ទុក្ខ ចូលរួមរំលែកទុក្ខជាច្រេីនហេីយតេី ម៉េចមិនមេីល ចាំតែដៀលអត់មេីល ហេីយថាខ្ញំុទៅរៀបឥដ្នហ្នឹងអត់ប្រយោជន៏។ ខ្ញុំសួរថាអត់ប្រយោជន៏យ៉ាងម៉េច ផ្ទះខ្ញុំធ្វេីលក់ ខ្ញំុទៅរៀបនៅផ្ទះខ្ញុំ គំរោងរបស់ខ្ញុំនៅក្រុងកំពង់ចាម ១៦៨ខ្នង ខ្ញុំលក់តែ១០ថ្ងៃអស់ជាង១០០ខ្នង ម៉េចបានថាអត់ប្រយោជន៏ ប្រជាជនទាំងអស់ដែលគាត់កាន់ទុក្ខ តែពួកគាត់ក៏រកសុីធ្វេីការដែរតេី”៕


<






ដោយ៖ ណារ៉ែន
- Share This Post:






