ខ្មែរណូត

ស្វែងរក

  • សុខភាព

    តួលេខក្មេងគ្រុនឈាមធ្ងន់ធ្ងរមកព្យាបាលនៅគន្ធបុប្ផា ខែមិថុនា ឆ្នាំនេះ កើនជាងឆ្នាំមុនជិត៦ដង

    BY Khmernote Media June 25, 2019
    តួលេខក្មេងគ្រុនឈាមធ្ងន់ធ្ងរមកព្យាបាលនៅគន្ធបុប្ផា ខែមិថុនា ឆ្នាំនេះ កើនជាងឆ្នាំមុនជិត៦ដង

    តួលេខ​កុមារ​ឈឺ​ធ្ងន់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៩ នេះ មាន​ចំនួន​ដល់​ទៅ ២៣.៣៥២ នាក់ ដែល​មាន​កើន​ឡើង​ដល់​ទៅ ៥៤% បើ​ប្រៀបធៀប​ទៅ​ខែ មិថុនា ឆ្នាំ ២០១៨។ នេះ​បើតាម​​ការ​ប្រកាស​នៅ​លើ​ផេក Dr. Beat Richner។

    ដោយ​ឡែក​ចំពោះ​តួលេខកុមារ​មាន​ជំងឺ​គ្រុន​ឈាម​ធ្ងន់ធ្ងរ​ដែល​បាន​មក​សម្រាក​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​វិញ មាន​ចំនួនដល់ទៅ ៦.៤០៦ នាក់ឯណោះ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង ៥,៥ ដង ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ។

    ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះជំងឺគ្រុន​ឈាម​នេះ កន្លង​ក្រសួង​សុខាភិបាល​បានប្រកាសប្រកាស​អំពីវិធានការ​ទប់ស្កាត់ និង​ការពារ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​គ្រុនឈាម ដោយរួមគ្នាបំបាត់ជម្រុកមូសខ្លា គេងក្នុងមុង ស្លៀកពាក់ខោអាវជិតៗ មិនត្រូវទៅកន្លែងងឹត។

    ក្នុង​ករណី​ដែល​មាន​រោគ​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ មិន​ថា​មនុស្ស​ចាស់ ឬ​ក៏​ក្មេង​នោះ​ទេ ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់ មិន​ឲ្យ​យឺត​ជាង ៧២ ម៉ោង បន្ទាប់​ពី​ក្តៅ​ខ្លួន​ឡើយ។ ក្នុង​នោះ​ដែរ ហាម​ដាច់ខាត​កុំ​សាកល្បង​ព្យាបាល​អ្នក​​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង​ភ្លាមៗ​នេះ​ដោយ​ខ្លួន​ឯង ឬ​ពន្យារ​ពេល​តាម​ដាន​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ឯកជន ដែល​គ្មាន​ចំណេះ​ដឹង​ផ្នែក​ជំងឺ​គ្រុនឈាម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖​ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay