ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ឃុំ ប៉ុណ្ណាដែត នាំយកថវិកាពីសប្បុរសជនមកជួយលោក សែម សង្វាត ដែលជាអតីតអ្នកចម្រៀងរួមក្រុម ដើម្បីព្យាបាលជម្ងឺប្រចាំកាយ និងជីវភាពដែលកំពុងតែខ្វះខាត

    BY Khmernote Media June 25, 2019
    ឃុំ ប៉ុណ្ណាដែត នាំយកថវិកាពីសប្បុរសជនមកជួយលោក សែម សង្វាត ដែលជាអតីតអ្នកចម្រៀងរួមក្រុម ដើម្បីព្យាបាលជម្ងឺប្រចាំកាយ និងជីវភាពដែលកំពុងតែខ្វះខាត

    លោក សែម សង្វាតជាអតីតសមាជិកក្រុម EV BAND ជាមួយនឹងលោក ឃុំ ប៉ុណ្ណាដែត, យក់ ឋិតរដ្ឋា,ឱក សុគន្ធកញ្ញា និងបូរ វិចិត្រ បានធ្លាក់ខ្លួនស្គមស្គាំង និងមានវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យលោកមានការលំបាកដោយត្រូវមានបន្ទុកចិញ្ចឹមកូនប្រុស៣រូប ព្រមទាំងម្តាយចាស់ជរា និងបងស្រីបង្កើត។

    ក្រោយពីទទួលដំណឹងនេះលោក ឃុំ ប៉ុណ្ណាដែត បាននាំយកជំនួយដែលទទួលបានមកពីសប្បុរសជនយកមកជូនលោក សែម សង្វាត ដោយលោក ឃុំ ប៉ុណ្ណាដែត បានរៀបរាប់ថា៖ “ខ្ញុំបាទ និង ភរិយា សូមគោរពអរគុណចំពោះសប្បុរសជនទាំងអស់ដែលបានផ្តល់ជាថវិការតាមរយៈខ្ញុំបាទដេីម្បីជួយដល់លោក​ សែម​ សង្វាត​ ក្នុងការព្យាបាលជំងឺ​ ដូចមានរាយនាមដូចខាងក្រោម​៖ លោក​ លី​ ឡាយ​ $200, លោក​ គង់​ ប៊ុនធឿន​ $300, លោក​ គង់​ វិសាល​ $100, លោក​ ករុណា​ ពេជ្រ​ $100, លោក​ សុគន្ធ​ ថេរ៉ាយុ $100, បងស្រី​ ម៉ុង​ ម៉ូនីកា​ $50 និង លោកស្រី​ ង៉ែត​ ធាវី​ $50។ សូមជូនពរដល់សប្បុរសជនទាំងអស់ដែលបានជួយផ្តល់ជាថវិកាជូនដល់បងប្រុស​ សែម​ សង្វាត​ សូមអោយបងប្អូនទាំងអស់ជួបតែសេចក្តីសុខ​ ជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការ​ គឺ​ អាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លាងឃ្លាតឡេីយ​ សូមអរគុណ​”។

    គួររំលឹកថាលោក សែម សង្វាត គឺជាម្ចាស់បទ “កម្មករឆ្លងដែន” មានជំងឺជាបន្តបន្ទាប់ ដូចជា ក្រពះ ពោះវៀន រាំរ៉ៃ និងថ្លើមប្រភេទ B ក៏ដូចជា លំពែងធ្លាក់មួយចំហៀង លោកតែងប្រើថ្នាំពេទ្យជាប្រចាំ សព្វថ្ងៃនេះ លោក សែម សង្វាត ជាពោះម៉ាយទទួលភារកិច្ចចិញ្ចឹម កូនប្រុសទាំងអស់បីនាក់ ម្តាយចាស់ជរាម្នាក់ និងបងស្រីរបស់លោកម្នាក់ទៀត។ ដូច្នេះហើយប្រសិនបើសប្បុរសជនចង់ផ្តល់ជាជំនួយសូមទាក់ទងមកលេខទូរស័ព្ទរបស់លោក ០១១ ៦៦៣ ០០៨៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay