ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    សាហាវណាស់! បច្ចេកវិទ្យា AI របស់ក្រុមហ៊ុន NVIDIA អាចកូពីស្ដាយរបស់រូបភាពមួយ ទៅដាក់លើរូបភាពមួយទៀតបានយ៉ាងងាយស្រួល

    BY Khmernote Media March 22, 2018
    សាហាវណាស់! បច្ចេកវិទ្យា AI របស់ក្រុមហ៊ុន NVIDIA អាចកូពីស្ដាយរបស់រូបភាពមួយ ទៅដាក់លើរូបភាពមួយទៀតបានយ៉ាងងាយស្រួល

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន NVIDIA ទើបតែសម្រេចប្រកាសទាក់ទងទៅនឹងបច្ចេកវិទ្យា AI ថ្មីដែលមានឈ្មោះថា FastPhotoStyle ជាមួយនឹងសមត្ថភាពកូពីស្តាយដែលមានស្រាប់នៅលើរូបភាពមួយ​ មកដាក់លើរូបភាពមួយទៀតបានយ៉ាងស្រួល គួរឱ្យចាប់អារម្មណ៍ជាងមុន និងរហ័សបំផុតដូចប្រើវេទមន្ដអញ្ចឹង។

    ទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីនេះ ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន NVIDIA និងសាកលវិទ្យាល័យមួយនៃរដ្ឋ California ឈ្មោះ Merced។ ដោយឡែក FastPhotoStyle ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈតាំងតែពីខែមុនមកម្លេះ ក្នុងសៀវភៅណែនាំដែលមានចំណងជើងថា “A Closed-form Solution to Photorealistic Image Stylization”។

    គួរបញ្ជាក់ផងដែរថា វិធីសាស្ត្រក្នុងការដំណើរការមួយចំនួនត្រូវបានអនុញ្ញាតដាក់ឲ្យប្រើប្រាស់ហើយ ជាមួយនឹងសមត្ថភាពអាចកូពីស្តាយពីរូបភាពមួយទៅដាក់លើរូបភាពមួយទៀត ដោយប្រើពេលប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្ដែកម្រឹតរូបភាពគឺនៅទាបនៅឡើយទេ ដូចនេះតម្រូវឲ្យអ្នកកែប្រែដោយខ្លួនឯងខ្លះ។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ លទ្ធផលដែល FastPhotoStyle បង្កើតបានគឺលឿនជាងកម្មវិធីដទៃទៀត និងមើលទៅពិតៗជាង។ អាចនិយាយបានថា ជាមួយនឹងកម្មវិធីនេះ គឺដំណើរការបានលឿន និងជម្រុញឲ្យការងារ Designer លឿនជាងមុនដល់ទៅ 60ដងឯណោះ។

    Fu

    ប្រភព៖ petapixel

    Share This Post:
    MPO4D jitutoto mpo4d Mpoplay