កាន់តែច្បាស់នូវស្ថានភាពសព្វថ្ងៃរបស់ ម្ចាស់បទ “កម្មករឆ្លងដែន” ពិតជាលំបាកខ្លាំងរហូតដល់ពេលខ្លះរកតែអង្ករច្រកឆ្នាំងគ្មាន
- June 26, 2019
លោក សែម សង្វាតជាអតីតសមាជិកក្រុម EV BAND ជាមួយនឹងលោក ឃុំ ប៉ុណ្ណាដែត, យក់ ឋិតរដ្ឋា,ឱក សុគន្ធកញ្ញា និងបូរ វិចិត្រ បានធ្លាក់ខ្លួនស្គមស្គាំង និងមានវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យលោកមានការលំបាកដោយត្រូវមានបន្ទុកចិញ្ចឹមកូនប្រុស៣រូប ព្រមទាំងម្តាយចាស់ជរា និងបងស្រីបង្កើត។
យ៉ាងណាមិញក្រោយពីបានដឹងដំណឹងនេះ បងស្រី Ah RY Noun បានទៅសួរសុខទុក្ខលោកសែម សង្វាត ដល់គេហដ្ឋាន ដោយបានសរសេររៀបរាប់ថា៖ “សភាពស្គមរីងរៃនិងជីវភាពខ្វះខាតខ្លាំងពេលខ្លះគាត់រកអង្ករហូបមិនបាន ពុទ្ធោអេីយហេតុអីដល់ថ្នាក់នេះបង។ សូមជួយស៊ែរអោយសប្បុរសជនឃេីញផងបងប្អូន អ្នកធ្លាប់អត់ទេីបយល់អារម្មណ៍នេះលេខបងសែមសង្វាតផ្ទាល់ 093 591860 សូមបងប្អូនជួយគាត់ផងហេីយខ្ញុំនិងបណ្ដុះបណ្ដាលកូនប្រុសគាត់ដេីម្បីអោយមានមុខរបររកសុីដែរដេីម្បីជួយឪពុក”។
គួររំលឹកថាលោក សែម សង្វាត គឺជាម្ចាស់បទ “កម្មករឆ្លងដែន” មានជំងឺជាបន្តបន្ទាប់ ដូចជា ក្រពះ ពោះវៀន រាំរ៉ៃ និងថ្លើមប្រភេទ B ក៏ដូចជា លំពែងធ្លាក់មួយចំហៀង លោកតែងប្រើថ្នាំពេទ្យជាប្រចាំ សព្វថ្ងៃនេះ លោក សែម សង្វាត ជាពោះម៉ាយទទួលភារកិច្ចចិញ្ចឹម កូនប្រុសទាំងអស់បីនាក់ ម្តាយចាស់ជរាម្នាក់ និងបងស្រីរបស់លោកម្នាក់ទៀត៕





ដោយ៖ ណារ៉ែន
- Share This Post:






